ព័ត៌មានជាតិ
រដ្ឋមន្ត្រីបរិស្ថាន៖ កុំយកលេសស្រឡាញ់បរិស្ថាន ឈ្លៀតកាប់ឈើ ទន្រ្ទានដីព្រៃ បិទបាំងសកម្មភាពខិលខូចរបស់ខ្លួន
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមានថា កុំយកលេសស្រឡាញ់បរិស្ថាន ដើម្បីបិទបាំងសកម្មភាពខិលខូចរបស់ខ្លួន កាប់ឈើ និងទន្រ្ទានដីព្រៃច្បាប់ និងបម្រើសកម្មភាពនយោបាយ ។ លោក អ៊ាង សុផល្លែត លើកឡើងដូច្នេះ នៅក្នុងកិច្ចសន្ទនាអំពីសមភាពយេនឌ័រនៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុដំណាក់កាលទី៣ រៀបចំឡើងនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។

រដ្ឋមន្ត្រីបរិស្ថាន សង្កត់ធ្ងន់ដូច្នេះ៖«សង្គមស៊ីវិល ក៏ជាកម្ពុជាដែរ ចំពោះខ្ញុំអ្នកស្រឡាញ់បរិស្ថាន គឺជាអ្នកស្រឡាញ់កម្ពុជាហើយ ប៉ុន្តែស្រឡាញ់ឱ្យត្រូវទិស ត្រូវដៅ កុំស្រឡាញ់ដើម្បីឈ្លៀតឱកាស»។

ជាមួយគ្នា រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងអំណរគុណដល់អង្គការសង្គមស៊ីវិលទាំងអស់ និងភាគីពាក់ព័ន្ធដែលបានផ្ដល់ព័ត៌មានអំពីបទល្មើសខុសច្បាប់ពាក់ព័ន្ធវិស័យបរិស្ថានមកកាន់លោកបានទាន់ពេលវេលា ដែលនាំឱ្យលោកអាចចាត់វិធានការបង្ក្រាបបទល្មើសខុសច្បាប់ទាំងនោះបានលឿន ដើម្បីធានាឱ្យធនធានធម្មជាតិកម្ពុជានៅគងវង្សយូរអង្វែង។
គួរគូសបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សមត្ថកិច្ចរកឃើញថា សមាជិកមួយចំនួននៃអង្គការមាតាធម្មជាតិ ធ្វើសកម្មភាពកេងចំណេញ ប្រមូលយកព័ត៌មានពាក់ព័ន្ធនឹងបរិស្ថាន ដើម្បីញុះញង់ប្រជាពលរដ្ឋ ឲ្យប្រឆាំងនិងផ្តួលរំលំរដ្ឋាភិបាល ដោយក្រោមផ្លាកស្រឡាញ់បរិស្ថាន ហើយអ្នកទាំងនោះត្រូវបានចាប់ខ្លួន និងផ្ដន្ទាទោសស្របតាមច្បាប់របស់កម្ពុជា។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត អះអាងថា បន្ទាប់ពីលោកចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន គឺលោកប្ដេជ្ញាអនុវត្តច្បាប់ដោយមិនលើកលែងចំពោះជនខិលខូចដែលកាប់ឈើ និងទន្រ្ទានដីខុសច្បាប់ និងបទល្មើសផ្សេងទៀតពាក់ព័ន្ធវិស័យបរិស្ថាន៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


