ព័ត៌មានជាតិ
អាជ្ញាធរចុះពិនិត្យទីតាំងប្រឈមលិចទឹកពេលរដូវវស្សាដើម្បីដាក់លូរំដោះទឹក
នាថ្ងៃទី២៦ ខែមីនានេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ អមដំណើដោយលោក សំ សុធារី ប្រធានការិយាល័យផែនការអភិវឌ្ឍន៍ខណ្ឌច្បារអំពៅបានចុះទៅពិនិត្យទីតាំងដាក់លូរំដោះទឹកនៅភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
តាមប្រភពពីលោក នេត សារ៉ែន ចៅសង្កាត់ព្រែកឯងបានឲ្យដឹងថា ទីតាំងក្នុងភូមិក្បាលជ្រោយនេះមិនទាន់មានប្រព័ន្ធលូបង្ហូទឹកហើយនៅពេលធ្លាក់ភ្លៀង គឺតែងតែជន់លិចរហូតដល់ដាក់ម៉ាស៊ីនបូមទឹកចេញពីកន្លែងដែលរងការលិចលង់ទៀតផង។

លោកចៅសង្កាត់បន្តថា ពីដើមឡើយមកក្នុងភូមិក្បាលជ្រោយនេះពុំមានប្រព័ន្ធលូបង្ហូទឹក ព្រោះជាភូមិមួយជាប់ដងទន្លេហើយពេលធ្លាក់ភ្លៀងខ្លាំងអ្នកស្រុកនាំគ្នាកាយជាប្រឡាយបង្ហូចូលទៅក្នុងទន្លេ។ បន្ទាប់មកដីនៅជួរដងទន្លេក៏បានសង់ជាផ្ទះរឹងមាំរហូតពុំមានកន្លែងសម្រាប់បង្ហូទឹកចូលទៅក្នុងទន្លេ។
ដោយឡែកលោក សំ សុធារី ប្រធានការិល័យអភិវឌ្ឍន៍ខណ្ឌច្បារអំពៅបានប្រាប់ថា ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍របស់អាជ្ញាធរគឺតម្រូវឲ្យមានប្រព័ន្ធលូបង្ហូទឹកនិងផ្លូវចាក់ក្រាលបេតុងទាំងអស់។ដោយឡែកក្នុងភូមិក្បាលជ្រោយនេះក៏មានប្រពន្ធ័លូបង្ហូទឹកតាមមុខផ្ទះអស់ហើយនៅសល់តែចំណុចមួយចំនួនមានលក្ខណះជ្រៅជាងគេបង្កឲ្យទឹកដក់ពេលរដូវវស្សា។ហើយជាក់ស្តែងនាថ្ងៃទី២៦ខែមីនានេះលោកអភិបាលខណ្ឌច្បារអំពៅលោកបានដឹកនាំក្រុមបច្ចេកទេសមកសិក្សាដើម្បីជីកដាក់ប្រពន្ធ័លូបង្ហូទឹកឲ្យបានរួចរាល់នាពេលឆាប់នេះ។

ប្រជាពលរដ្ឋពេលបានឃើញលោកអភិបាលខណ្ឌច្បារអំពៅនិងក្រុមការងារបច្ចេកទេសចុះទៅសិក្សាដើម្បីជីកដាក់លូបង្ហូទឹកគឺម្នាក់ៗសប្បាយរីករាយព្រោះលែងបារម្មណ៍រាល់ពេលធ្លាក់ភ្លៀងលិចលង់ផ្ទះសម្បែងរបស់ពួកគាត់តទៅទៀត៕
អត្ថបទ ៖ នរា

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


