ព័ត៌មានជាតិ
ព្រះធម្មវនវាសី ចន្ទមុនី និមន្តចុះពិនិត្យទីតាំងស្តង់វប្បធម៌សម្រាប់ព្រះរាជពិធីច្រត់ព្រះនង្គ័ល
ព្រះអង្គធម្មវនវាសីបណ្ឌិត ចន្ទមុនី នៅថ្ងៃទី ៣០ ខែ មេសានេះ បាននិមន្តចុះពិនិត្យទីតាំងរៀបចំស្តង់វប្បធម៌ បង្ហាញពីប្រពៃណី ទំនៀមទម្លាប់របស់អ្នកស្រុករលាប្អៀរ នាខេត្តកំពង់ឆ្នាំង ត្រៀមសម្រាប់ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៥ នាពេលខាងមុខ។

ការនិមន្តចុះពិនិត្យនេះ មានការអមដំណើរដោយលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ លោក ប៊ុនថន សុខាណារិទ្ធ រួមជាមួយមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ ឆ្លៀតក្នុងឱកាសនោះដែរ ព្រះតេជគុណ ចន្ទមុនី បាននិមន្តទស្សនាសារមន្ទីរខេត្តកំពង់ឆ្នាំង ដែលជាមណ្ឌលប្រមូលផ្តុំបុរាណវត្ថុខ្មែរជាច្រើនសម័យកាល។

បើតាមមន្ទីរវប្បធម៌ខេត្ត សារមន្ទីរខេត្តកំពង់ឆ្នាំង គឺជាមណ្ឌលប្រមូលផ្តុំបុរាណវត្ថុជាច្រើន ចាប់ពីសម័យបុរេប្រវត្តិសាស្រ្ត រហូតដល់សម័យបច្ចុប្បន្ន ដែលបានមកពីបុរាណដ្ឋាន និងរមណីយដ្ឋានប្រាសាទនានាក្នុងខេត្តកំពង់ឆ្នាំង។ សារមន្ទីរខេត្តនេះ ជាតួអាគារមួយខ្នងលាបពណ៌ក្រហម ដែលសង់ជាទម្រង់មានកំពូលបុស្បុកលំអក្បាច់ ដោយចម្លងតាមលំនាំតួកណ្ដាលរបស់សារមន្ទីរជាតិកម្ពុជា(ភ្នំពេញ)។

សារមន្ទីរនេះសាងសង់ឡើងចាប់តាំងពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៧ នៅក្នុងដីឡូតិ៍របស់មន្ទីរវប្បធម៌ខេត្តដែលស្ថិតនៅចំពីមុខសួនទឹកឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជាប់ផ្លូវជាតិលេខ៥ ក្នុងភូមិ ទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


