ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ស្នើរៀបចំបញ្ចូលកម្មវិធី AI ទៅក្នុងកម្មវិធីសិក្សា ដើម្បីសម្រួលការសិក្សាសិស្សក្នុងយុគសម័យឌីជីថល
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យរៀបចំបញ្ចូលកម្មវិធី បញ្ញាសិប្បនិម្មិត(AI) ទៅក្នុងកម្មវិធីសិក្សារបស់សិស្ស ដើម្បីជួយបំផុសគំនិតច្នៃប្រឌិត និងសម្រួលដល់ការរៀនសូត្ររបស់សិស្ស ក្នុងយុគសម័យឌីជីថលនេះ។

នៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំសកម្មភាពសម្រាប់សម្របសម្រួលការងារអប់រំពាក់ព័ន្ធនឹងប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) កាលពីថ្ងៃទី ៦ ឧសភា នៅទីស្តីការក្រសួង លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គួរតែដាក់បញ្ចូលកម្មវិធី AI ក្នុងកម្មវិធីប្រើប្រាស់របស់ក្រសួង និងតាមគ្រឹះស្ថាននានា ដើម្បីជួយសម្រួលដល់ការគ្រប់គ្រង វិភាគទិន្នន័យ និងជាពិសេសពន្លឿនដំណើរការការងារ។ លើកទឹកចិត្តឱ្យប្រើប្រាស់ធនធានដែលមានស្រាប់ ដូចជាទូរស័ព្ទស្មាតហ្វូន ដើម្បីឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាព រៀបចំបញ្ចូលកម្មវិធី AI ទៅក្នុងកម្មវិធីសិក្សារបស់សិស្ស ដើម្បីជួយបំផុសគំនិតច្នៃប្រឌិត និងសម្រួលដល់ការរៀនសូត្ររបស់សិស្ស ក្នុងយុគសម័យឌីជីថលនេះ។ រៀបចំជា Picture Guide ក្នុងកម្មវិធីសិក្សារបស់សិស្សដើម្បីបង្កើនការយល់ដឹង និងការចងចាំ ជាពិសេសនឹងបង្កើតបរិយាកាសសិក្សាប្រកបដោយភាពស្វាហាប់ និងរីករាយ បង្កភាពងាយស្រួលក្នុងការសិក្សារបស់សិស្ស។ រៀបចំតែងតាំងមន្ត្រីជំនាញខាង (AI) ដើម្បីជួយគាំទ្រក្នុងការអនុវត្តឱ្យចំគោលដៅ និងត្រឹមត្រូវ។ រៀបចំតែងតាំងមន្ត្រីជំនាញខាងវិភាគ ដើម្បីវិភាគស្ថានភាព តាមដាននិន្នាការ និងបញ្ហាប្រឈម នាថ្ងៃអនាគត។

លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់គ្រឹះស្ថានឧត្ដមសិក្សាឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំ ជាពិសេសតាមរយៈការបញ្ចូលបច្ចេកវិទ្យា (AI) ក្នុងវិស័យអប់រំនេះ ដើម្បីបង្កើនគុណភាព នៃការបណ្តុះបណ្តាល និងការស្រាវជ្រាវ ជាពិសេសត្រៀមខ្លួនរួចរាល់ ដើម្បីឆ្លើយតបនឹងរលក នៃការបដិវត្តន៍បញ្ញាសិប្បនិម្មិត (AI) ដែលកំពុងផ្លាស់ប្ដូរគ្រប់វិស័យក្នុងពិភពលោកនេះ។

គួរបញ្ជាក់ថា ការរៀបចំសកម្មភាពសម្រាប់សម្របសម្រួលការងារអប់រំពាក់ព័ន្ធនឹង AI បានបង្កើតឡើងក្នុងគោលបំណងដឹកនាំការងារពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង និងអភិបាលកិច្ច (AI) និងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រលើអភិបាលកិច្ច (AI) ដើម្បីដាក់ឆ្លងក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និង សង្គមឌីជីថល ពិនិត្យ និងសម្រេច។ ដឹកនាំការងារពាក់ព័ន្ធនឹងការស្រាវជ្រាវ និងការអភិវឌ្ឍ (AI) និងសម្របសម្រួល ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំផែនទីបង្ហាញផ្លូវលើការស្រាវជ្រាវ និងការអភិវឌ្ឍ (AI) ដើម្បីដាក់ឆ្លងក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិនិត្យ និងសម្រេច និងពិនិត្យឡើងវិញលើមុខសញ្ញាការងារដែលបានអនុវត្តកន្លងមកពាក់ព័ន្ធនឹង (AI) រួចសហការធ្វើការតម្រង់ទិស និងកែសម្រួល ឬផ្ទេរមុខសញ្ញាការងារទាំងនោះឱ្យស្របតាមការសម្រេចខាងលើ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


