Connect with us

សេចក្ដីជូនដំណឹង

អតិថិជន បុរី ឡេង ណាវ៉ាត់ត្រា ជាង៥០០គ្រួសារ បានទទួលអង្ករជាប្រចាំ

បានផុស

នៅ

បើគិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ អតិថិជនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោង៦A  ចំនួន៥៥៣គ្រួសារ បានមកទទួលអង្ករពី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាមរយៈក្រុមការងារ សម្រាប់យកផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរយៈពេល១ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រុមការងារនៃបុរី ឡេង ណាវ៉ាត្រា គម្រោង៦A បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែឧសភា នេះ អតិថិជនដែលបានដាក់ឯកសារស្នើសុំអង្ករមានចំនួន ៦៦៧គ្រួសារ ហើយអតិថិជនដែលបានមកទទួលអង្កររួចរាល់មានចំនួន ៥៥៣គ្រួសារ អង្ករដែលផ្តល់ជូនសរុបមានចំនួន ២៧,៦៥០គីឡូក្រាម។ ដោយឡែកចំនួនអតិថិជនដែលមិនទាន់ទទួលបានអង្ករមានចំនួន១១៤គ្រួសារ ហើយអង្ករដែលត្រៀមផ្តល់ជូនមានចំនួន ៥,៧០០គីឡូក្រាម។

ក្រុមការងារ ដដែលបានបង្ហើបឲ្យដឹងបន្ថែមថា គិតត្រឹម09/05/2025 ដំណើរការ សាងសង់គម្រោងបុរី ឡេង ណាវ៉ាត្រា 6A បានបញ្ចប់សរុប 3,366ផ្ទះ និងកំពុងសាងសង់ជាងមួយពាន់ផ្ទះ។ ប្លង់ផ្ទះនិងអង្ករ ក្រុមហ៊ុនបានផ្ដល់ជូនអតិថិជន ជារៀងរាល់ខែ ដូចដែលបានបង្ហាញលើផេកផ្លូវការរបស់ក្រុមហ៊ុន។

គួររំលឹកថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ដើម្បីរួមចំណែកសម្រួលដល់កសិករ ដែលកំពុងតែច្រូតកាត់ប្រមូលទិន្នផលស្រូវ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាស ជួយទិញស្រូវពីកសិករខ្មែរ ចំនួន ១ ០០០តោន ដើម្បីយកមកចែកជូនដល់អតិថិជនរបស់បុរីឡេង ណាវ៉ាត្រា គម្រោង6A ទាំងអស់ ដែលមានការខ្វះខាត និងសំណង់យឺតយ៉ាវ ដែលទុកហូបរយៈពេល ១ឆ្នាំ ដោយឥតគិតថ្លៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម