សេចក្ដីជូនដំណឹង
ប្រធានផ្នែក សម្របសម្រួលអតិថិជន បុរី ឡេង ណាវ៉ាត់ត្រា បំភ្លឺបន្ថែមពីវឌ្ឃនភាព បុរី ដែលកំពុងតែបន្ត សកម្មភាពសាងសង់ធម្មតា
លោក គង់ សុខចេង ប្រធានផ្នែកសម្របសម្រួល ជាមួយអតិថិជនរបស់ បុរីឡេងណាវ៉ាត្រា បានចេញវីដេអូខ្លីមួយ អមដោយខ្លឹមសារ ពន្យល់បន្ថែម ជុំវិញវឌ្ឍនភាព ដំណើរការសាងសង់បុរីឡេងណ៉ាវ៉ាត្រា ដែលមានខ្លឹមសារដូចខាងក្រោម៖
គោរពទៅដល់ ពុកម៉ែបងប្អូន និងអតិថិជនទាំងអស់បច្ចុប្បន្នក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា បន្តសកម្មភាពនៃការសាងសង់ផ្ទះក្នុងគម្រោង 6A ជូនអតិថិជនជាធម្មតា ដូចដែលឃើញជារៀងរាល់ថ្ងៃ។ ហើយចំពោះ ផ្ទះដែលយឺតយ៉ាវក្រុមហ៊ុន ក្រុមហ៊ុនតែងតែធ្វើការសម្របសម្រួល និងយកចិត្តទុកដាក់ ចំពោះពុកម៉ែបងប្អូន និងផ្ដល់ជូន ៥ ជម្រើសនៅចំពោះមុខសិន។
- ដោះដូផ្ទះ សង់រួចរាល់ គម្រោង 6A ផ្លូវជាតិលេខ3 គម្រោងវេងស្រេងទួលពង្រ គម្រោងកំបូល ដែលសង់រួចរាល់។
- ដោះដូរជាដីវាយតម្លៃស្មើនិងលុយ ទីតាំងដីដែលអតិថិជនពេញចិត្ត ។
- សម្រួល 50% ត្រឡប់លុយទៅវិញនៃប្រាក់ដើម ដូចក្រុមហ៊ុនដទៃ។
- ផ្ដល់ផ្ទះស្នាក់នៅបណ្ដោះអាសន្ន ទម្រាំផ្ទះផ្ទាល់ខ្លួនសាងសង់ចប់។
- ទុកពេលឱ្យក្រុមហ៊ុនឲ្យសាងសាងសង់បញ្ចប់។

ជម្រើសខាងលើនេះ គឺជាដំណោះស្រាយឈើលើ មូលដ្ឋាន សម្របសម្រួល អតិថិជន និងអ្វីដែលក្រុមហ៊ុន អាចធ្វើទៅបានពេលបច្ចុប្បន្ន។ អតិថិជនមានសិទ្ធិជ្រើសរើស ទៅតាមអ្វីដែលដែលចាំបាច់ នៅក្នុងកាលៈទេសៈ ដ៏លំបាកនេះ។
មានពាក្យចចាមរាមថា ទុកគម្រោងចោល និងម្ចាស់គម្រោងរត់គេច។ ជាក់ស្ដែង អ្នកឧកញ៉ា ឡេងណាវ៉ាត្រា ដោយមិនសូវឃើញវត្តមាននៅកម្មវិធីជួបជុំផ្សេងៗ ព្រោះគាត់ប្រឹងផ្ដោតនឹងយកចិត្តទុកដាក់ ស្វះស្វែង ដោះដូបង្វិលហិរញ្ញវត្ថុដើម្បីជំរុញការសាងសង់ ឲ្យបានចប់សព្វគ្រប់នៅពេលខាងមុខ គាត់មិនបានរត់គេចទៅណាដូចពាក្យចចាមរា នោះឡើយ។
ព្រោះបច្ចុប្បន្នលំហូរសាច់ប្រាក់ និងចំណូលមានការធ្លាក់ចុះជាគំហុក ដែលជាផលប៉ះពាល់ មានកាយឿតយ៉ាវសម្រាប់គម្រោងដ៏ធំនេះ។
បុរី ឡេង ណាវ៉ាត្រា យល់ពីពុកម៉ែបងប្អូនអតិថិជនមិនពេញចិត្ត នៃការយឺតយ៉ាវ ក្រុមហ៊ុនពិតជាយល់ទុក្ខលំ
បាក នេះច្បាស់ ទើបក្រុមហ៊ុនប្រឹងប្រែងដាក់ជម្រើស ៥ ចំណុច សម្របសម្រួលបញ្ហាចាំបាច់ខ្លះ និងចំពោះ
មុខ។

ប៉ុន្តែក្រុមហ៊ុនក៏មិនអាចធ្វើតាមការទាមទារទាំងស្រុងបានទេ ព្រោះក្រុមហ៊ុនត្រូវមានបន្ទុកធំក្នុងការក្នុងអភិវឌ្ឈន៍គម្រោងទាំងមូល ជូនអតិថិជនរាប់ម៉ឺននាក់អោយចប់ទាំងអស់។ បច្ចុប្បន្ននេះពិតជាមានភាពលំបាកជាខ្លាំងបន្ទាប់ពីរង
ផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកលលោក។
បញ្ហានេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យអចលនទ្រព្យ ក្នុងនោះបុរី ឡេង ណាវ៉ាត់ត្រា ក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ ប៉ុន្តែក្រុមហ៊ុននៅតែខិតខំបន្តសាងសង់ផ្ទះជូនអតិថិជន យ៉ាងយកចិត្តទុកដាក់។
ផ្ទះរាប់ពាន់ល្វែងក្រុមហ៊ុនបានសាងសង់រួចរាល់ និងប្រគល់ជូនបន្តបន្ទាប់ និងមួយចំនួនទៀតកំពុងតែការសាងសង់ជារៀងរាល់ថ្ងៃដើម្បីឈានទៅកាបញ្ចប់ជូនអតិថិជនចប់សព្វគ្រប់បាន100%។ «តំបន់(ប្លុក)ដែលមានភាពយឺតយ៉ាវពីមុនក្រុមហ៊ុនបាននិងកំពុងបន្តធ្វើប្រដេញតាមផែនការពីមុខមកក្រោយ ជារៀងរាល់ថ្ងៃនៅក្នងគោលដៅសម្រេចដូចគ្នា»។
ចំពោះការចាក់បំពេញដី បច្ចុប្បន្នឡានរាប់រយគ្រឿងដឹកដីមកចាក់បំពេញទៅតាមផែនការ ទោះបីជាក្រុមហ៊ុន បានខិតខំប្រឹងប្រែងយ៉ាងណាក្ដីក៏ការសាងសង់នេះមានការយឺតយ៉ាវលើអតិថិជនមួយចំនួនផងដែរ។
ជារួមសកម្មភាពជាក់ស្តែងបានបង្ហាញអោយឃើញអំពីជំហរការទទួលខុសត្រូវក្នុងការបំពេញបេសកម្មដើម្បីបុព្វហេតុដីនិងផ្ទះរបស់បងប្អូនអតិថិជន។
ក្រុមហ៊ុនសូមបញ្ជាក់ថា មានពាក្យចចាមេរ៉ាមថា គម្រោង មិនធ្វើត មិនជាការពិតទេ គម្រោងផ្ទះរាប់ម៉ឺនល្វែង គឺប្រឹងប្រែងបំពេញកាតព្វកិច្ច និងសកម្មភាពក្នុងការអភិវឌ្ឍន៍ ឥតឈប់ឈរ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


