Connect with us

ព័ត៌មានជាតិ

ជំរំអភិរក្សដំរី នៃសមាគមអៃរាវតា នៅខេត្តរតនគិរី ក្លាយជាកន្លែងទេសចរណ៍ដ៏ទាក់ទាញ

បានផុស

នៅ

ខេត្តរតនគិរី ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា គឺជាទឹកដីដែលសម្បូរទៅដោយប្រពៃណី ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច។ ជាច្រើនជំនាន់មកហើយ ជនជាតិដើមភាគតិចនៅទីនេះបានរស់នៅយ៉ាងសុខដុមជាមួយបរិស្ថាន ដោយពឹងផ្អែកលើធនធានធម្មជាតិ និងកសិកម្មចិញ្ចឹមជីវិត។ ក្នុងចំណោមនិមិត្តសញ្ញាដែលគួរឱ្យគោរពបំផុតរបស់ពួកគេគឺដំរីដែលបង្កប់នូវភាពរឹងមាំ ស្មារតី និងអត្តសញ្ញាណវប្បធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីដើមឡើយ ការចិញ្ចឹមដំរីគឺជាប្រពៃណីគ្រួសារទូទៅនៅក្នុងតំបន់នោះ ដែលអាចធ្វើទៅបានដោយមានព្រៃឈើដ៏សម្បូរបែបដែលបានផ្តល់អាហារ និងជាជម្រកគ្រប់គ្រាន់សម្រាប់ស្តេចសត្វដ៏អស្ចារ្យ ។ ប៉ុន្តែបច្ចុប្បន្ននេះ ការចិញ្ចឹមដំរីបែបលក្ខណៈគ្រួសារធ្លាក់ចុះ ដោយសារកត្តាខ្វះជម្រក និងពុំមានលទ្ធភាពផ្គត់ផ្គង់ចំណីអាហារ។

ជាក់ស្តែង គ្រួសាររបស់ លោក ផ្លើង អៀល ជាជនជាតិដើមភាគតិច ទំពួន រស់នៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី ដែលធ្លាប់ចិញ្ចឹមដំរីលក្ខណៈគ្រួសារយូរឆ្នាំមកហើយ បានសម្រេចចិត្តលក់ដំរីទៅឱ្យនៅកន្លែង អភិរក្សអៃរាវតា (Airavata)។


បច្ចុប្បន្ន ជំរំអភិរក្សដំរី នៃសមាគមអៃរាវតា ដែលជាជម្រកដំរីជំនាន់ថ្មី កំពុងក្លាយជាកន្លែងទេសចរណ៍ដ៏ទាក់ទាញនៅក្នុងតំបន់ ដោយមានភ្ញៀវជាតិ និងអន្តរជាតិ បានចូលទៅលេង និងជិះដំរីកម្សាន្ត ដែលហុំព័ទ្ធដោយព្រៃឈើដ៏ត្រជាក់។

លោក ផ្លើង អៀល បច្ចុប្បន្នមានតួនាទីមើលថែរក្សាដំរី នៅកន្លែងអភិរក្សអៃរាវតា បានប្រាប់ថា កាលពីជំនាន់ឪពុករបស់លោក មានការចិញ្ចឹមដំរីនៅផ្ទះសម្បែង ជាលក្ខណៈគ្រួសារ តែដល់មកជំនាន់គាត់វិញ ពុំមានលទ្ធភាពចិញ្ចឹមតទៅទៀត។ លោកថា៖«ដោយសារខ្វះលទ្ធភាពចិញ្ចឹម ដំរីស៊ីក៏ច្រើនផងនោះ ឪពុកក៏សម្រេចចិត្តលក់ទៅឱ្យអ្នកស្រី ខៃ ចិន្តា ដើម្បីដាក់ក្នុងជំរំអភិរក្សដំរី នៃសមាគមអៃរាវតា (Airavata) ស្ថិតនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី»។

ទោះបីជាយ៉ាងណាអ្នកស្រី ខៃ ចិន្តា ដែលជាម្ចាស់សមាគមអៃរាវតា បានជួល លោក ផ្លើង អៀល ដែលធ្លាប់មានបទពិសោធន៍មើលដំរី ឱ្យមកថែដំរីនៅក្នុងជំរំអភិរក្សដំរី។ លោកបញ្ជាក់ថា៖«កន្លែងនេះមិនត្រឹមតែជាកន្លែង សម្រាប់ភ្ញៀវនៅក្នុងស្រុកទៅជិះលេងកម្សាន្តនោះទេ តែក៏ជាកន្លែងអភិរក្សដំរីនៅអាស៊ី ដែលនៅសេសសស់ ពីការបាត់បង់ទីជម្រក ដែលមនុស្សជំនាន់ក្រោយកម្របានទៅមើលផ្ទាល់ ធ្លាប់តែឃើញរូបសំណាក់គ្រួសារដំរី នៅបឹងកន្សែង ខេត្តរតនគិរី ។

នៅក្នុងជំរំអភិរក្សដំរី មានដំរីញីចំនួន ១ក្បាល មានឈ្មោះ អ៊ីកែវ និងដំរីឈ្មោលចំនួន ៣ក្បាល មានឈ្មោះបុកវ៉ា, កាំសែន និងឈ្មោះបាកម៉ៃ ដែលដំរីញីឈ្មោលទាំងនេះសុទ្ធសឹងតែពេញកម្លាំង។

បើតាម លោក ផ្លើង អៀល មានបទពិសោធន៍ចិញ្ចឹមសត្វដំរី ឱ្យដឹងថា ប្រភេទស្តេចសត្វនេះក៏បានបង្កប់នូវជំនឿ ប្រពៃណីជនជាតិដើមភាគតិចនិងស្ថិតនៅផ្នត់គំនិតរបស់ប្រជាជនខ្មែរ បម្រើទៅលើជីវភាពមនុស្សសម័យមុន និងនៅពេលបច្ចុប្បន្នអ្នកដែលជម្ងឺឈឺយូរឆ្នាំ និងក្មេងឈឺច្រើន គេតែងតែយកទៅឱ្យដើរក្រោមដំរី អាចធូរស្រាលពីជម្ងឺនិងការកាត់បន្ថយជម្ងឺផ្សេងៗជាដើម ។ លោកថា៖« បើគ្រួសារណាដែលមានចិញ្ចឹមដំរី ត្រូវបានគេចាត់ទុកថាជាគ្រួសារសេដ្ឋីគហបតី នៅក្នុងស្រុកទេសនោះ ។ ដំណមអ្នកចិញ្ចឹមសត្វដំរីនៅផ្ទះ ប្រសិនបើប្រពន្ធឬប្តី ដែលសាហាយ វានិងជាន់សម្លាប់អ្នកខូចខិលនោះ»៕

អត្ថបទ៖ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ប៉ាគីស្ថាន​ចោទ​ឥណ្ឌា​ថា​​បាញ់​​មីស៊ីល​លើ​មូលដ្ឋាន​ទ័ព​អាកាសរបស់​ខ្លួន​ចំនួន​​បី​កន្លែង

សុខភាព២២ ម៉ោង មុន

វិធីសាស្ត្រតែមួយគត់! អាចបង្ការខ្លួនពីដំណាក់កាលមហារីកធ្ងន់ធ្ងរមិនអាចព្យាបាលជាសះស្បើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ៊ុយក្រែន៖ រុស្ស៊ី​បំពាន​បទ​ឈប់បាញ់​ខ្លួន​ឯង ដោយ​វាយ​ប្រហារ​២២០​លើក​ក្នុង​រយៈពេល​២៤​ម៉ោង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ឥណ្ឌា៖ «បើចង់ដឹងថា សង្គ្រាមនុយក្លេអ៊ែរផ្ទុះឬអត់ ទៅសួរប៉ាគីស្ថានទៅ»

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ គំរាមបើក «ទ្វារនរក» ចាំដាក់អាមេរិកនិងអ៊ីស្រាអែល បើហ៊ានវាយប្រហារខ្លួនមែន

Sokha Hotels

ព័ត៌មានពេញនិយម