ព័ត៌មានជាតិ
មន្ទីរទេសចរណ៍ខេត្តរតនគិរី និងអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចឥតគិតថ្លៃ
មន្ទីរទេសចរណ៍ខេត្តរតនគិរី ក្រោមកិច្ចសហការជាមួយ អង្គការ ស្វីសខន់ថាក់ (Swisscontact) តាមរយៈគម្រោងអភិវឌ្ឍជំនាញ (ហូកា) ផ្តល់វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ដល់បុគ្គលិក អ្នកគ្រប់គ្រង/ម្ចាស់អាជីវកម្ម ដែលកំពុងបម្រើការងារផ្នែកបដិសណ្ឋារកិច្ចលើជំនាញគេហកិច្ចរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៨- ៣០ ខែមករា ឆ្នាំ ២០២៦។

អ្នកចូលរួមនឹងទទួលបានការបណ្តុះបណ្តាលលើជំនាញរួមមាន ការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច, ប្រណីតភាពនៃសេវាកម្ម, ឧបករណ៍ និងសម្ភារគេហកិច្ច, ក្រណាត់ និងពួក, សម្អាត និងសេវាកម្មបន្ទប់ភ្ញៀវ, រៀបចំសម្រាប់វេនបន្ទាប់, ប្រព័ន្ធរាយការណ៍, ផ្តល់សេវាកម្មគេហកិច្ចបន្ថែម, សម្អាតទីសាធារណៈ, និតិវិធីបោកគក់, ផ្តល់សេវាកម្មបោកគក់សំលៀកបំពាក់។
លោកស្រី គង់ នីវ៉ា អ្នកសម្របសម្រួលការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា) កម្មវិធីអភិវឌ្ឍជំនាញ នៃអង្គការស្វីសខន់ថាក់ (SC) បានប្រាប់កម្ពុជាថ្មីថា ការបណ្តុះបណ្តាលនេះដើម្បីពង្រឹងសមត្ថភាពបុគ្គលិកទៅតាមផ្នែក
និមួយៗ ឱ្យពួកគេទទួលបានជំនាញទន់ និងចេះពិតប្រាកដ។
លោក យុត ហេងលី គ្រូបង្គោលវគ្គបណ្តុះបណ្តាលនេះនៃមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងថា សម្រាប់ការទទួលចុះឈ្មោះចូលរៀនមានរយៈពេល៣ថ្ងៃ ពីថ្ងៃ ២៣-២៧ ខែ មករា ឆ្នាំ ២០២៦ ដោយគិតមកដល់ពេលនេះការចុះឈ្មោះចូលរៀនជិតគ្រប់ចំនួនកំណត់ហើយ។

តាមរយៈកម្មវិធីនេះ ក្រោយបិទបញ្ចប់សិក្សាអ្នកចូលរួមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពពី ហូកា ពីមន្ទីរទេសចរណ៍ ហើយទទួលបានជំនាញទន់ និងការអនុវត្តន៍ផ្ទាល់ ពង្រឹងជំនាញជាក់លាក់ និង មានសម្ថភាពផ្តល់ សេវាកម្មកាន់តែប្រសើរ៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


