ព័ត៌មានជាតិ
ភ្ជុំបិណ្ឌ ៣ថ្ងៃ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរជិត ២ម៉ឺននាក់កើនលើសឆ្នាំមុន
អំឡុងពេលភ្ជុំបិណ្ឌ៣ថ្ងៃ ខេត្តរតនគិរី ដែលស្ថិតនៅភូមិភាគឦសានមួយនេះ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ២ ម៉ឺននាក់ ដែលចំនួននេះមានការកើនឡើងបើប្រៀបធៀបទៅនឹងឆ្នាំមុន។ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីជាតិខ្មែរប្រារព្ធនៅទូទាំងប្រទេស ទាំងភ្ញៀវជាតិ និងអន្តរជាតិ បានធ្វើដំណើរទៅលេងកម្សាន្តនៅខេត្តរតនគិរី ដែលមានតំបន់ទេសចរណ៍ធម្មជាតិច្រើនអនេក ជាពិសេសនោះទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងថា ភ្ញៀវជាតិនិងអន្តរជាតិ នៅអំឡុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានភ្ញៀវទេសចរជិត ២ម៉ឺននាក់ បានធ្វើដំណើរមកខេត្តរតនគិរី ដើម្បីសម្រាកកម្សាន្តនិងធ្វើបុណ្យទាន។ លោកបន្តទៀតថា សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិជាតិខ្មែរ មានជនជាតិដើមភាគតិច ដែលធ្វើការងារនៅឆ្ងាយវិលមកលេងស្រុកកំណើតរបស់ខ្លួនវិញ និងភ្ញៀវមកសម្រាកលេងកម្សាន្តសរុបចំនួន ១៧ ២៤៨ នាក់ កើនឡើងប្រមាណ ៣% បើធៀបទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៤ មានចំនួន ១៦ ៩០៧ នាក់។

ជាក់ស្តែងខេត្តរតនគិរី ដោយគិតពីថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានភ្ញៀវជាតិ និងអន្តរជាតិបានចូលមកសម្រាកលម្ហែកម្សាន្ត និងស្នាក់នៅសរុបចំនួន ១៧ ២៤៨នាក់ កើនឡើង៣.២៣% ក្នុងនោះភ្ញៀវជាតិមានចំនួន ១៧ ០៣៨នាក់ កើនឡើង ៣.១៦%និងទេសចរបរទេសចំនួន ២១០នាក់ កើនឡើង៨.៨១%»។


គួរជម្រាបថា ខេត្តភូមិភាគឦសានមួយនេះ នៅតែជាទីកន្លែងដ៏សំខាន់របស់ប្រទេសកម្ពុជា ដ៏ទាក់ទាញចំណាប់អារម្មណ៍ ភ្ញៀវជាតិនិងអន្តរជាតិ ដែលបានឈប់សម្រាក់ពីការងារ រយៈពេល៣ ថ្ងៃ នៅក្នុងរដូវពិធីភ្ជុំបិណ្ឌឆ្នាំ២០២៥ តែងតែទៅលេងកម្សាន្ត ដើម្បីគយគន់ទេសភាព បឹងយក្សឡោម ផ្ទៃបឹងកន្សែង ទឹកជ្រោះ ផ្ទះជនជាតិដើមភាគតិចចម្រុះជាតិសាសន៍ ភ្លក់ម្ហូបអាហារជនជាតិដើមភាគតិច និងស្លៀកសម្លៀកបំពាក់ជនជាតិដើមភាគតិចថតរូបជាដើម៕
អត្ថបទ៖ ខៀវ ចាប
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


