ព័ត៌មានជាតិ
គោលដៅទេសចរណ៍សំខាន់ៗចំនួន ៩ ក្នុងខេត្តរតនគិរី បានទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនកុះករ
ខេត្តរតនគិរី ស្ថិតនៅតំបន់ភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយប្រមាណ ៥៨៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ បច្ចុប្បន្ន ខេត្តនេះកំពុងមានការអភិវឌ្ឍយ៉ាងសកម្មលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ផ្សេងៗ ព្រមទាំងវិស័យទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាកម្សាន្តកាន់តែច្រើនឡើង។

បើយោងតាមមន្ទីរទេសចរណ៍ខេត្តរតនគិរី បានបង្ហាញថា មានគោលដៅទេសចរណ៍សំខាន់ៗចំនួន ៩ កន្លែង ដែលភ្ញៀវទេសចរនិយមទៅលេងកម្សាន្ត រួមមាន៖ បឹងយក្សឡោម បឹងកន្សែង បឹងលំកុដ ទឹកជ្រោះកាចាញ ទឹកធ្លាក់កាទៀង ទំនប់ទឹកអូរប្លង់ ភ្នំស្វាយ (ភ្នំឥសីបតម) ឧទ្យានជាតិវិរៈជ័យ និងទឹកជ្រោះអូរស៊ិនលែរ៍។ គោលដៅទេសចរណ៍ទាំងនេះស្ថិតនៅជុំវិញខេត្តរតនគិរី និងមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។
សម្រាប់តំបន់ទេសចរណ៍ បឹងយក្សឡោម ជាបឹងទីកន្លែងកើតឡើងដោយធម្មជាតិ រាងស្ទើរជារង្វង់ បឹងយក្សឡោម មានវិមាត្រប្រមាណ ២៦១២ម៉ែត្រ មានអង្កត់ផ្ចឹតប្រមាណ ៨០០ម៉ែត្រ និងជម្រៅចន្លោះពី ៥០ ទៅ ៧០ ម៉ែត្រ។ មានទឹកខៀវស្រងាត់នៅរដូវប្រាំង មានប្រវត្តិសាស្ត្រាជាប់ទាក់ទងរឿងព្រេងជនជាតិដើមភាគតិចសែនព្រេន និងបង្កប់នៅនូវអាថ៌កំបាំងដែលរស់នៅជុំវិញតែងតែនិយាយតៗគ្នា។

បឹងកន្សែង មានទំហំជិត ១៩ ហិកតា និងដីគោកជុំវិញបឹងជាង ៥ ហិកតា ជាទីកន្លែងទេសចរណ៍បែបធម្មជាតិ អ្នកទស្សនាមកទីនេះជិះខ្សែររ៉ក ពីផ្ទះកូនកម្លោះទៅកូនក្រមុំ ឆ្លងពីលើផ្ទៃបឹងមានទឹកពណ៌ខៀវ ទស្សនាកោះអណ្តែត រូបសំណាក់សត្វផ្សេងៗ។ បឹងលំកុដ ស្ថិតនៅឃុំកើតចេញពីបន្ទុះភ្នំភ្លើងមានទំហំ ២៥ ហិកតា ជម្រៅប្រមាណជា ៦០ ម៉ែត្រ និងមានទីតាំងស្ថិតនៅឃុំសេដា ស្រុកលំផាត់ ចម្ងាយប្រហែល ៥៤ គីឡូ ម៉ែត្រ ពីក្រុងបានលុង។ ទីនេះស្រដៀងនិងបឹងយក្សឡោម តែមានប្រវត្តិរឿងរ៉ាវ រវាងប្រុសនិងស្រី ប្រកួតគ្នាជីកប្រឡាយ និង រឿងរ៉ាវក្រពើកំបុតកន្ទុយ ជាប់ជារឿងរ៉ាវផងដែរ និងពិធីសែនព្រេន បែបជនជាតិដើមភាគតិច ព្រមទាំងមានទឹកខៀវស្រងាត់ និងព្រៃឈើព័ទ្ធជុំវិញ ។

ចំណែក ភូមិកាចក របស់ជនជាតិដើមភាគតិចកាចក ជាទូទៅក៏បានទាក់ទាញភ្ញៀវអន្តរជាតិ ធ្វើដំណើរទៅលេងកម្សាន្ត ដោយឆ្លងទូកធ្វើដំណើរតាមទន្លេសេសាន ទៅទស្សនាភូមិខ្មោច និងផ្ទះមានរូបក្បូរក្បាច់រចនា។ ទីតាំងនេះបានបង្កប់នូវអបិយជំនឿ និងបានដឹងពីជីវិតរស់នៅជាក់ស្តែងរបស់ជនជាតិដើមភាគតាមដងទន្លេ និងប្រពៃណីទំនៀមទម្លាប់ ។
តំបន់ទេសចរណ៍ទឹកជ្រោះកាចាញវិញ ជារមណីយដ្ឋានទឹកជ្រោះ មានចម្ងាយប្រមាណតែ ៦ គីឡូម៉ែត្រ ប៉ុណ្ណោះពីក្រុងបានលុងដែលមានប្រភពទឹកហូរមកពីបឹងយក្សឡោម។ ទឹកជ្រោះអាចងូតទឹកលេងបាន និងមានទេសភាពព្រៃឈើ ដើមខ្ពស់ៗដុះព័ទ្ធជុំជ្រោះ និងមានស្ពានយោលឆ្លងពីម្ខាងទៅម្ខាងទៀត។ បន្ទាប់ពីភ្ញៀវទេសចរទៅលេងទឹកជ្រោះនេះ ក៏អាចបន្តដំណើរទៅទស្សនា ទឹកធ្លាក់កាទៀង ហួសពីនេះបន្តិចទៅទស្សនាភូមិលោកតាពេជ្រ បន្តទៅលេងកន្លែងអភិរក្សសត្វដំរី មើលដំរី និងជិះដំរីទៅតាមព្រៃអូរងូតទឹកលេងកម្សាន្ត។

ភ្ញៀវទេសចរណ៍ដែលមកលេងខេត្តរតនគិរី នឹងបានយល់ដឹងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជនជាតិភាគតិច ប្រវត្តិរឿងរ៉ាវ នៅតាមតំបន់ទេសចរណ៍ផ្សេងៗគ្នា ស្រូបខ្យល់អាកាសតាមដងទន្លេ និងបឹង គយគន់ទេសភាពភ្នំ វាលស្មៅខៀវសង្រាត់មិនចាញ់ខេត្តផ្សេងៗនោះឡើយ។ គួរជម្រាបថា បើគិតរយៈពេល៣ ចាប់ពីថ្ងៃទី ៤-៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៃព្រះរាជពិធីបុណ្យអុំទូក កន្លងទៅ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរសរុបចំនួន ២៥,១៩៧ នាក់ កើនឡើង ១៩.៦០ % បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


