ចរាចរណ៍
បុរសម្នាក់ សង្ស័យជិះម៉ូតូលឿនជ្រុលបុកខឿនបង្កាន់ដៃស្ពានអាកាសចោមចៅបាត់បង់ជីវិត
បុរសម្នាក់ សង្ស័យជិះម៉ូតូលឿន មកដល់ចំណុចគល់ស្ពានអាកាសចោមចៅ បានជ្រុលទៅបុកខឿនបង្កាន់ដៃស្ពាន បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទីយប់ ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ នៅផ្លូវសហព័ន្ធរុស្ស៊ី គល់ស្ពានអាកាសចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូម៉ាកនិច ពណ៌សលាយលឿង ពាក់ស្លាកលេខ ព្រៃវែង 1Y-8842 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុនៅច្រមុះជ្រូកស្ពានអាកាសចោមចៅ ផ្លូវបំបែកជាពីរ មួយធ្វើដំណើរទៅផ្លូវជាតិលេខ ៤ និងមួយទៀត ទៅផ្លូវជាតិលេខ ៣ តែជនរងគ្រោះ បើកលឿនពេកបានជ្រុលទៅបុកខឿន និងបង្កាន់ដៃស្ពានអាកាសចោមចៅ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ប្រភពព័ត៌មានដដែលបន្តទៀតថា ខណៈពេលម៉ូតូជនរងគ្រោះខ្ទាតទៅកណ្តាលផ្លូវ ក៏ត្រូវបានរថយន្តមិនស្គាល់ម៉ាកបានបើកបុកម៉ូតូជនរងគ្រោះបន្ថែមទៀត បណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយយ៉ាងធ្ងន់ធ្ងរ។

ដោយឡែកបើតាមប្រជាពលរដ្ឋខ្លះថា សង្ស័យរថយន្តបើកបុកពីក្រោយទើបបណ្តាលឲ្យជនរងគ្រោះខ្ទាតទៅបុកខឿនបង្កាន់ដៃស្លាប់បែបនេះ។ ទោះជាយ៉ាងណា សមត្ថកិច្ចជំនាញ នឹងស្រាវជ្រាវមើល តាមកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ ចង់ដឹងថា ជនរងគ្រោះស្លាប់ដោយជិះម៉ូតូបុកខឿនបង្កាន់ដៃស្ពាន ឬ មានរថយន្តបើកបុកម៉ូតូជនរងគ្រោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ដើម្បីយកសពទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួល។ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចោមចៅទី ៣ រង់ចាំប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះវិញ៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


