ព័ត៌មានជាតិ
កម្ពុជា និងអូស្រ្តាលី ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Cameron Baker ប្រធានគណៈកម្មការជំនាញនៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការផ្ដល់ឱកាសការងារ និងការចុះកម្មសិក្សាជំនាញដល់យុវជនកម្ពុជា។

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ លោកនរដ្ឋមន្ត្រី ហេង សួរ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស និងការធ្វើទំនើបកម្មប្រព័ន្ធបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារដែលកំពុងមានសក្តានុពលនៅកម្ពុជា។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីពង្រីងវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ដែលឆ្លើយតបតាមតម្រូវការទីផ្សារការងារ និងការរីកចម្រើននៃវិស័យបច្ចេកវិទ្យានៅលើសកលលោកផងដែរ»។
ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល ភាគីទាំងពីរបានលើកឡើងអំពីការបន្តពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយរដ្ឋអូស្រ្តាលីខាងត្បូង ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទាក់ទងនឹងការបណ្ដុះបណ្ដាលជំនាញផលិតរថយន្តដើរដោយថាមពលអគ្គិសនី និងការបង្កើនផលិតភាពដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធបៃតង ជាពិសេសការកសាងសមត្ថភាពជនបង្គោលលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមទាំងការផ្ដល់អាហារូបករណ៍ដល់សិក្ខាកាម និងនិស្សិតកម្ពុជាដើម្បីដកស្រង់បច្ចេកទេស និងបទពិសោធន៍ពីអូស្ត្រាលីបន្ថែម។

ជាការឆ្លើយតប លោក Cameron Baker បានស្វាគមន៍ចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលីបន្ថែមទៀត ដើម្បីចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស។

មុននឹងបញ្ចប់ លោករដ្ឋមន្រ្តី និងលោក Cameron Baker បានកោតសរសើចំពោះទំនាក់ទំនងកម្ពុជា និងអូស្រ្តាលី ដែលបានគាំទ្រគ្នាទៅវិញទៅមកជាច្រើនឆ្នាំមកហើយ ខណៈដែលភាគីទាំងពីរបានប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការផ្ដល់ឱកាសការងារសម្រាប់ពលរដ្ឋកម្ពុជា៕


-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៨ ម៉ោង ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៤ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៤ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
កីឡា៣ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក