Connect with us

សន្តិសុខសង្គម

សាច់ជ្រូក​បង្កក​ខូចគុណភាព​ ជាង១ពាន់គីឡូក្រាម​ ត្រូវ​សមត្ថកិច្ច​បង្ក្រាប និង​ដុត​កម្ទេចចោល

បានផុស

នៅ

បន្ទាយមានជ័យ ៖ រថយន្ត​តាក់សុីពីរ​គ្រឿង​ ដឹក​សាច់​ជ្រូក​បង្កក​ខូច​គុណភាពខុសច្បាប់​ចំនួន ២៣កេះ ស្មើ​នឹង ១.១៥០គីឡូក្រាម ត្រូវ​បាន​មន្រ្តីការិយាល័យផលិតកម្ម និង បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​សហការ​ជាមួយ​សមត្ថកិច្ច​ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើ​រត់​ពន្ធតំបន់៥ (គយចល័ត) មាន​មូលដ្ឋាន​នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី​រសៀល នៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២៥ ចុះបង្ក្រាប​ និង​ធ្វើ​ការ​ដុត​កម្ទេច​ចោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកហ៊ុយ ទូច ប្រធាន​ការិយាល័យផលិតកម្ម និង បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​ខេត្តបន្ទា​យមា​នជ័យ​បាន​ឱ្យ​ដឹង​ថា ផលិតផល​សាច់​ជ្រូក​បង្កក​ដែល​បង្រ្កាបបានខាងលើ គឺ​ក្រោម​ការ​សហការយ៉ាងល្អ រវាងគយចល័តក្រសួង​បន្ទាប់​ពី​ទទួលបានព័ត៌មាន​ពី​ការ​លួចនាំចូល ដោយ​ខុសច្បាប់​នូវ​ជ្រូក​ពី​ក្រៅ​ប្រទេស​តាម​រថយន្តតាក់សុីពីរគ្រឿង មានម៉ាកសុីណា និង លុចសុិស៣០០ ក្នុង​គោលដៅ​នាំ​ពី​ក្រុង​ប៉ោយប៉ែត​ទៅ​ភ្នំពេញ។

តាម​ការ​ត្រួកពិនិត្យសាច់​ជ្រូកទាំងនោះ រួម​មាន​គ្រឿងក្នុង និង​បំណែក​សាច់​បង្កក​ខូចគុណភាព​ខុសច្បាប់ចំនួន ២៣កេះ ស្មើនឹង ១.១៥០គីឡូក្រាម ។ លោក​បាន​ឱ្យ​ដឹង​ទៀត​ថា តាមវិធាន​បសុពេទ្យ​សាច់​បង្កក​ទាំង​អស់​ត្រូវ​បានធ្វើការ​ដុតកម្ទេចចោលភ្លាមៗ​នៅ​រសៀលថ្ងៃដដែល៕

ដោយ ៖ អ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣២ វិនាទី មុន

សាច់ជ្រូក​បង្កក​ខូចគុណភាព​ ជាង១ពាន់គីឡូក្រាម​ ត្រូវ​សមត្ថកិច្ច​បង្ក្រាប និង​ដុត​កម្ទេចចោល

សន្តិសុខសង្គម២៦ នាទីutes មុន

ពលរដ្ឋ​សំណូមពរ​អាជ្ញាធរ​ជួសជុល​ជង្ហុក​មួយ​កន្លែង​ ដើម្បី​បង្ការ​គ្រោះថ្នាក់​ ពិសេស​គឺពេល​រាត្រី

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ខណ្ឌសែនសុខ អញ្ជើញ​បុរស​ឈ្មោះ សុវណ្ណ ពិសិដ្ឋ ​មក​បំភ្លឺ​ករណី​ថា សមត្ថកិច្ច​ប្រើ​អំពើហិង្សា

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ព្រឹត្តិការណ៍តាំងពិព័រណ៍ធំបង្អស់នៅអាស៊ី THAIFEX – ANUGA ASIA បំផុសគំនិតអ្នកប្រឡូកវិស័យអាហារនិងភេសជ្ជៈឱ្យមានគំនិតច្នៃប្រឌិតក្នុងកម្មវិធី tasteInnovation ២០២៥

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលរាជធានី ប្រារព្ធ​ទិវា​ជាតិ​នៃ​ការ​ចងចាំ ដើម្បី​ឧទ្ទិស​កុសល​ជូន​ជន​រងគ្រោះ​ដែល​បាត់បង់ជីវិត​ដោយ​របប​វាល​ពិឃាដ​ខ្មែរ​ក្រហម

Sokha Hotels

ព័ត៌មានពេញនិយម