សន្តិសុខសង្គម
មន្ត្រីជំនាញ ចុះពិនិត្យឃ្លាំងស្តុកសាច់បង្កក ២ កន្លែង នៅក្រុងប៉ោយប៉ែត រកឃើញសាច់ខូចគុណភាព ១ ទីតាំង ដកហូតដុតកម្ទេចចោល
មន្ត្រីជំនាញពេទ្យសត្វក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទុកសាច់បង្កក ២ កន្លែង នៅក្រុងប៉ោយប៉ែត ដែលដឹកនាំដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ត្រី ក.ប.ប បានដកហូតសាច់បង្កកចំនួន ៦ ប្រភេទ ទៅពិសោធន៍សំណាករកសារធាតុគីមី ដើម្បីឲ្យដឹងថាសាច់នោះមានគុណភាពល្អតាមស្តង់ដារបច្ចេកទេស ឬមិនមានគុណភាព ព្រមទាំងរកឃើញសាច់បង្កមួយចំនួនក្នុងទីតាំងមួយកន្លែងខូចគុណភាពយកទៅដុតកម្ទេចចោលផងដែរ។


ប្រតិបត្តិការចុះត្រួតពិនិត្យនេះធ្វើឡើងក្រោមការដឹកនាំពីលោក ឃ្លោក នួយ អភិបាលរងខេត្តតំណាងលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ លើទីតាំងឃ្លាំងស្តុកទុកសាច់បង្កក ២ កន្លែង ស្ថិតនៅភូមិបាលិលេយ្យ ២ និងភូមិបាលិលេយ្យ ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា តាមរយៈការចុះត្រួតពិនិត្យជាជាលទ្ធផល មន្ត្រីជំនាញពិនិត្យឃើញថា ឃ្លាំងទី ១ នាំចូលដោយក្រុមហ៊ុន VEN CHANNA EMPORT EXPORT CO.LTD មានមេកាឈ្មោះ ញៀន ញ៉ុញ ភេទប្រុស (ប្រចាំការនៅក្នុងឃ្លាំង ស្ថិតក្នុងភូមិបាលិលេយ្យ ២) ដែលមានច្បាប់ពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រួមទាំងស្ថាប័នពាក់ព័ន្ធ មានលក់ផលិតផលចំនួន ៦ រួមមាន ៖ ទាមូល , ស្លាបមាន់ គល់ស្លាបមាន់ , គូថមាន់ , ចុងស្លាបមាន់ និងភ្លៅមាន់ (ផលិតផលក្នុងស្រុក ៦០០ គីឡូក្រាម) សរុបទាំងអស់ ៦ ៨០០ គីឡូក្រាម។ មន្ត្រីជំនាញបានដកហូតយកសំណាក ៦ មុខ សរុប ៣,១៥ គីឡូក្រាម ដើម្បីត្រួតពិនិត្យសមាសធាតុគីមី និងមេរោគបង្កជំងឺពីអគ្គនាយកដ្ឋាន។ ឃ្លាំងទី ២ នាំចូលពីក្រុមហ៊ុនបេតាក្រូ ខេត្តសៀមរាប មានម្ចាស់ឈ្មោះ ព្រំ ប៊ុនហេង (ប្តី) និងប្រពន្ធឈ្មោះ រុំ ស្រីម៉ៅ មានលក់ផលិតផលចំនួន ៤ មុខ រួមមាន ៖ មាន់មូល , ទ្រូងមាន់ , ប្រហិតត្រី និងគល់ភ្លៅ សរុប ៧៧០ គីឡូក្រាម ក្នុងនោះយកសំណាកវិភាគទាំង ៤ មុខ ស្មើ ២,៨ គីឡូក្រាម។ ដោយឡែក ផលិតផល ៣ មុខផ្សេងទៀត ត្រូវបានដកហូតដុតកម្ទេចចោលតាមវិធានបសុពេទ្យសរុប ២៨០ គីឡូក្រាម (ផលិតផលមានក្លិន ដែលប្រែប្រួលបរិមាណ និងសភាពដើម) នៅភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត នាវេលាម៉ោង ១៥ និង ៣០ នាទីរសៀល។


លោកបានបន្តទៀតថា ជាទិសដៅបន្ត មន្ត្រីជំនាញ បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះធ្វើបច្ចុប្បន្នភាពកន្លែងស្តុក ឃ្លាំង និងកន្លែងតាំងលក់ ដើម្បីចូលរួមទប់ស្កាត់ការចរាចរផលិតផលសាច់បង្កកដែលគ្មានប្រភពច្បាស់លាស់នៅទូទាំងខេត្ត៕
អត្ថបទ ៖ អពៅ










-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


