Connect with us

សេចក្ដីជូនដំណឹង

មេបញ្ជាការរងអាវុធហត្ថខណ្ឌចំការមនទទួល​មរណភាពក្នុងវ័យ៥៣ឆ្នាំ

បានផុស

នៅ

លោកវរសេនីយ៍ត្រី អ៊ុម សាមុត មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌចំការមន ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលមរណភាពកាលពីវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ក្នុងជន្មាយុ៥៣ឆ្នាំដោយរោគាពាធ នៅមន្ទីពេទ្យជោរីភ្នំពេញ។ សពលោកវរសេនីយ៍ត្រី អ៊ុម សាមិត បានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសពស្ថិតនៅផ្ទះលេខ១២៩បេ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ឌឿក សាមាន បម្រើការនៅកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលជាឪពុកក្មេកនៃសព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺជាព័ត៌មានដ៏រន្ធត់ និងគួរឲ្យសោកស្តាយបំផុតសម្រាប់អាវុធហត្ថខណ្ឌចំការមន ក៏ដូចជាអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ចំពោះមរណភាពលោកវរសេនីយ៍ត្រី អ៊ុម សាមុត មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌចំការមនដែលជានាយអាវុធហត្ថមួយរូបមានសាមគ្គីភាពស្អិតរមួតជាមួយមិត្តរួមការងារ ពិសេសជាមួយប្រជាពលរដ្ឋ។

ក្នុងនោះមន្ត្រីរួមការងារក៏ដូចជាប្រជាពលរដ្ឋមានក្តីរន្ធត់ និងសោកស្តាយបំផុតចំពោះមរណភាពរបស់លោកវរសេនីយ៍ត្រី អ៊ុម សាមុត ដែលជានាយអាវុធហត្ថដ៏ល្អមួយរូប៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៩ ម៉ោង មុន

ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ឆ្លើយតបទៅ ហ្សេលេនស្គី៖ «រឿងដាក់ទណ្ឌកម្មរុស្ស៊ីឬមិនដាក់ ខ្ញុំជាអ្នកសម្រេច មិនមែនអ្នកផ្សេងទេ»

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ នៅ​ប៉ាពូអាស៊ីនូវែល​ហ្គីណេ​ បង្ក​រំញ័រដល់ថៃនិងមីយ៉ាន់ម៉ា

សន្តិសុខសង្គម៦ ម៉ោង មុន

ជំនន់ទឹកភ្លៀងនៅអូរព្រំដែនកម្ពុជា-ថៃ បាន​ឆក់​យកជីវិតក្មេងស្រីអាយុ៣ឆ្នាំម្នាក់

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ពូទីន ធ្វើទស្សនកិច្ចតំបន់ Kursk ជាលើកដំបូង ចាប់តាំងពីរុស្ស៊ី រំដោះពីអ៊ុយក្រែន បានវិញ

Sokha Hotels

ព័ត៌មានពេញនិយម