សេចក្ដីជូនដំណឹង
SIAM KUBOTA និងក្រុមហ៊ុន វីរៈ ប៊ុនថាំ អុិចប្រេស ចុះ MOU ដើម្បីពង្រឹងផ្នែកបម្រើសេវាកម្មអតិថិជន និងជំរុញកំណើនការអភិវឌ្ឍរួមគ្នានៅកម្ពុជា
ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ – SIAM KUBOTA Corporations ដឹកនាំដោយលោកស្រី Waraporn Osathapan អគ្គនាយករងជាន់ខ្ពស់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការជំរុញសេវាបម្រើអតិថិជន និងទំនាក់ទំនងដ៏ស្អិតរមួតជាមួយ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អ៊ិចប្រេស។ ភាពជាដៃគូនេះតំណាងឱ្យការបោះជំហានឆ្ពោះទៅមុខយ៉ាងមុតមាំនៅក្នុងការប្តេជ្ញាចិត្តធ្វើកិច្ចសហប្រតិបត្ដិការរួមគ្នា ឆ្ពោះទៅរកឧត្តមភាព សេវាកម្មល្អ បច្ចេកវិទ្យាទំនើប និងការរីកចម្រើនរួមគ្នា ដោយផ្តោតលើការលើកកម្ពស់សេវាកម្មដឹកជញ្ជូន ការផ្គត់ផ្គង់ និងទីផ្សារ ដើម្បីផ្តល់នូវគុណប្រយោជន៍កាន់តែច្រើនដល់អតិថិជន តាមរយៈអត្ថប្រយោជន៍បន្ថែម និងការបញ្ចុះតម្លៃពិសេស។

លោកស្រី Waraporn Osathapan មានប្រសាសន៍ថា “SIAM KUBOTA មានគោលបំណងបង្កើនការប្រើប្រាស់កម្មវិធីទូរសព្ទដៃគូបូតា នៅកម្ពុជា ទន្ទឹមនឹងនេះក៏ជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយនាពេលអនាគតផងដែរ។ ក្នុងកិច្ចសហការនេះ យើងបានផ្តោតនិងយកចិត្តទុកដាក់លើការផ្តល់អត្ថប្រយោជន៍ពិសេសដល់អតិថិជនរបស់ គូបូតា នៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះនឹងរួមបញ្ចូលនូវសេវាកម្មជាច្រើន រួមទាំងការផ្តល់ជូនកន្លែងស្នាក់នៅ សេវាមកម្មដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់អតិថិជន ដែលនឹងមាននៅក្នុងកម្មវិធីទូរសព្ទគូបូតា”។

អ្នកឧកញ៉ា សួរ វីរៈ មានប្រសាសន៍ថា “ក្នុងនាមជាអ្នកផ្តល់សេវាកម្មដឹកជញ្ជូនឈានមុខគេប្រចាំប្រទេសកម្ពុជា ក្រុមហ៊ុនវីរៈប៊ុនថាំ មានមោទនភាពក្នុងការចាប់ដៃគូសហការជាមួយគូបូតា ដែលជាក្រុមហ៊ុនឈានមុខគេនិងត្រូវបានការទទួលស្គាល់ទូទាំងពិភពលោក។ កិច្ចសហការនេះ ជាការប្រមូលផ្តុំការរួមបញ្ចូលគ្នានូវស្មារតីអ្នកជំនួញក្នុងស្រុក និងភាពខ្លាំងក្លារបស់គូបូតា ដើម្បីលើកកម្ពស់ផ្នែកដឹកជញ្ជូន ការផ្គត់ផ្គង់ និងសេវាកម្មទីផ្សារឲ្យកាន់តែរីកចម្រើន ដោយបានជំរុញសេវាកម្មការដឹកជញ្ជូន និងបច្ចេកវិទ្យាការតាមដានទំនិញឲ្យកាន់តែងាយស្រួល ស្របជាមួយនឹងអត្ថប្រយោជន៍បន្ថែមដល់អតិថិជន។ យើងខ្ញុំជឿជាក់ថា កិច្ចសហការនេះ នឹងជួយជម្រុញការរីកចម្រើន បង្កើនភាពងាយស្រួល និងផ្តល់អត្ថប្រយោជន៍ពិតប្រាកដដល់ប្រជាកសិករនៅប្រទេសកម្ពុជា”។

ជារួម កិច្ចសហប្រតិបត្ដិការនេះនឹងឆ្ពោះទៅរកការអភិវឌ្ឍសេវាបម្រើអតិថិជន ថែមទាំងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាកសិករទូទាំងប្រទេស និងជួយលើកកម្ពស់ភាពរុងរឿងសម្រាប់ប្រទេសកម្ពុជាយើង៕


-
ចរាចរណ៍៧ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
កីឡា១ សប្តាហ៍ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក