Connect with us

សេចក្ដីជូនដំណឹង

ធនាគារ វីង គាំទ្រសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

បានផុស

នៅ

ធនាគារ វីង បានគូសបញ្ជាក់ពីគោលជំហរនៃការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់សុខុមាលភាពសហគមន៍ ដោយបានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងការខិតខំប្រឹងប្រែងឥតងាករេរបស់សមាគមមួយនេះ ដែលតែងតែយកចិត្តទុកដាក់ជួយទៅដល់សហគមន៍ដែលខ្វះខាតនៅទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានកោតសរសើរចំពោះកិច្ចការបម្រើសង្គមរបស់សមាគម TYDA។ អ្នកឧកញ៉ា មានប្រសាសន៍ថា៖ “យើងខ្ញុំសូមកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រូពេទ្យជំនាញ ក៏ដូចជាក្រុមការងារស្ម័គ្រចិត្តទាំងអស់របស់សមាគមTYDA សម្រាប់ការផ្តល់ពិនិត្យសុខភាព និងព្យាបាលជំងឺ ដោយការយកចិត្តខ្ពស់ និងប្រកបដោយក្តីមេត្តា ដែលសកម្មភាពនេះនឹងជួយពង្រឹងសុខុមាលភាពសហគមន៍ឱ្យកាន់តែរឹងមាំ។ ហើយការលះបង់របស់ក្រុមការងារនៃសមាគម TYDA សក្តិសមនឹងទទួលបានការគោរពដ៏ខ្ពស់បំផុត។”

ជាក់ស្តែង កម្មវិធីមនុស្សធម៌មួយត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះនៅឯមណ្ឌលមែកឈើ មានទីតាំងស្ថិតនៅភូមិលិចវត្ដ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលធនាគារ វីង បានចូលរួមគាំទ្រកិច្ចការមនុស្សធម៌ដ៏ថ្លៃថ្លានេះជាមួយសមាគម TYDA ដើម្បីផ្តល់ជូននូវការពិនិត្យ និងព្យាបាលឥតគិតថ្លៃ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជំនាញបានផ្តល់សេវាថែទាំសុខភាពជាច្រើនដូចជា៖ ការពិនិត្យជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ពិនិត្យឈាម និងជំងឺផ្សេងៗទៀត។

កិច្ចការមនុស្សធម៌នេះ បានផ្តល់ការពិនិត្យ និងព្យាបាលទៅដល់ប្រជាពលរដ្ឋចំនួន ៣៥០ នាក់ ឬស្មើនឹង ៥៨៣ ករណី ដែលរួមមាន៖ កុមារកំពា្រ ចាស់ជរា បុគ្គលិកបម្រើការនៅក្នុងមណ្ឌល និងអង្គការខាងលើ ព្រមទាំងប្រជាពលរដ្ឋរស់នៅក្បែរតំបន់នោះផងដែរ។

បច្ចុប្បន្នមណ្ឌលមែកឈើ បានផ្តល់ជាជម្រក និងការអប់រំទៅដល់កុមារជាង ២០០នាក់ ដែលពួកគេរស់នៅក្នុងបរិយាកាសមួយដ៏មានសុវត្ថិភាព និងការចិញ្ចឹមបីបាច់ដ៏ល្អ។ ជាផ្នែកមួយនៃសកម្មភាពមនុស្សធម៌នេះ ប្រជាពលរដ្ឋ និងកុមារ ក៏ទទួលបាននូវអំណោយជាស្បៀងអាហារ សម្ភារៈសិក្សា និងថវិកា ដើម្បីជួយទ្រទ្រង់ដំណើរការរបស់មណ្ឌលមែកឈើ ក៏ដូចជាលើកកម្ពស់សុខុមាលភាពរបស់កុមារនៅក្នុងមណ្ឌលនេះឱ្យកាន់តែប្រសើរថែមទៀត។

ធនាគារ វីង បានប្តេជ្ញាចិត្តឥតងាករេក្នុងការគាំទ្ររាល់ការខិតខំប្រឹងប្រឹងរបស់សមាគម TYDA ចំពោះបុព្វហេតុសកម្មភាពមនុស្សធម៌។ ចាប់តាំងពីឆ្នាំ ២០២២មក ធនាគារ វីងបានឧបត្ថម្ភថវិកាចំនួន ១០០.០០០ ដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ដែលមានរយៈពេល ៥ ឆ្នាំ ដើម្បីជួយពង្រឹងសកម្មភាពមនុស្សធម៌របស់សមាគម TYDA លើការលើកកម្ពស់សុខុមាលភាពក្នុងសហគមន៍។ ភាពជាដៃគូដ៏ជាប់លាប់នេះបានអនុញ្ញាតឱ្យធនាគារ វីង ចូលរួមជាមួយសមាគម TYDA ក្នុងបេសកកម្មចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីការតាំងចិត្តបន្ថែមទៀតរបស់ធនាគារ វីង ក្នុងការលើកកម្ពស់សេវាថែទាំសុខភាព ក៏ដូចជាពង្រឹងនូវសុខុមាលភាពសង្គមប្រកបដោយសមធម៌នៅទូទាំងប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ប្អូនស្រី គីម ជុងអ៊ុន ថាកូរ៉េខាងជើងមិនចាប់អារម្មណ៍ចរចាជាមួយកូរ៉េខាងត្បូងទេ

ព័ត៌មានជាតិ២៦ នាទីutes មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានជាតិ៣២ នាទីutes មុន

ត្បិតមានកម្ពុជាជម្លោះព្រំដែនជាមួយថៃ ក៏រដ្ឋនៅតែបន្ត​បើកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋមានបណ្ណសមធម៌ធម្មតា

ព័ត៌មានជាតិ៤៣ នាទីutes មុន

ឧកញ៉ា សួរ វីរៈ៖ ក្រុមហ៊ុនត្រៀមខ្លួនជាមួយរដ្ឋាភិបាល ប្រសិនមានតម្រូវការឡានដឹកពលរដ្ឋពីតំបន់បាញ់ប្រហារ មកទីទួលសុវត្ថិភាព

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានជាតិ២៦ នាទីutes មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

Sokha Hotels

ព័ត៌មានពេញនិយម