ចរាចរណ៍
ស្រវឹងទាំងតៃកុង និងព្រូ បើករថយន្តទៅបុកបុរសម្នាក់ឆ្លងផ្លូវមកពីជួយលក់កាហ្វេឱ្យគេស្លាប់
បុរសម្នាក់ ដោយសារតែជីវភាព ទៅជួយលក់កាហ្វេគេ ដល់យប់ៗ លុះពេលឆ្លងផ្លូវ ត្រូវរថយន្ត ១ គ្រឿង បើកបុកពេញទំហឹង ខ្ទាតបុកដើមឈើនៅកណ្តាលសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឱ្យស្លាប់ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៦ ទល់មុខបុរី ឌី មេគង្គរ៉ូយ៉ាល់ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តដឹកទំនិញខាងលើមានស្លាកលេខ ភ្នំពេញ 2BN-5836 ដែលមានបិតស្លាកឡូហ្គោរបស់ សហគ្រាស លាង ឡេង បើកបរដោយបុរសម្នាក់ រួមដំណើរដោយព្រូឡានម្នាក់ទៀត ស្ថិតក្នុងស្ថានភាពស្រវឹង តាមបណ្តោយផ្លូវជាតិលេខ ៦ ទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ បុរសរងគ្រោះបានដើរឆ្លងផ្លូវ មកពីជួយលក់កាហ្វេឱ្យគេ ត្រឡប់មកផ្ទះវិញ ស្រាប់តែត្រូវរថយន្តខាងលើ បើកមកបុកបណ្តាលឱ្យខ្ទាតទៅបុកដើមផ្កាក្រដាសលើសួនច្បារពុះចែកទ្រូងផ្លូវស្លាប់ភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងឃាត់ខ្លួនព្រូឡានម្នាក់ រីឯតៃកុងរថយន្តបានរត់គេចខ្លួនបាត់។ ចំណែកសពជនរងគ្រោះមានវ័យជាង ៤០ ឆ្នាំ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តបង្ក និងព្រូឡាន ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការសាកសួរនាំ និងអនុវត្តបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


