Connect with us

កីឡា

Al-Nassr គ្រោងនាំចូលតារាឆ្នើមៗច្រើនរូប ដើម្បីផ្គាប់ចិត្ត Ronaldo ឱ្យនៅបន្ត

បានផុស

នៅ

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo មិនទាន់បានសម្រេចចិត្តអំពីអនាគតរបស់​ខ្លួន​នៅឡើយទេ ខណៈក្លិប Al-Nassr កំពុង​ព្យាយាមធ្វើអ្វីគ្រប់យ៉ាង ដើម្បីជម្រុញឱ្យគាត់ស្នាក់នៅជាមួយពួកគេបន្ត។

Cristiano Ronaldo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី​ លោក Fabrizio Romano បានឱ្យដឹងថា ក្លិបអ្នកមានប្រចាំលីគ អារ៉ាប៊ីសាអ៊ូឌីត មួយនេះ កំពុងរៀបចំផែនការអនាគតយ៉ាងច្បាស់លាស់មួយជាមួយ Ronaldo។

ប្រភពដដែលបានបន្ថែមថា ក្លិប Al-Nassr បានត្រៀមរួចរាល់ហើយ ដើម្បីចុះកិច្ចសន្យានាំចូលកីឡាករថ្មីឆ្នើមៗជាលក្ខណៈទ្រង់ទ្រាយធំនៅរដូវកាលនេះដើម្បីបញ្ចុះបញ្ចូលឱ្យខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំបន្តកិច្ចសន្យាថ្មីជាមួយពួកគេ។

ក្នុងនោះកីឡាករ ដែលស្ថិតនៅក្នុងបញ្ជីនាំចូលរបស់ពួកគេ រួមមាន Luis Diaz របស់ Liverpool, Dávid Hancko របស់ Feyenoord និងកីឡាករបី បួននាក់ទៀត។

Luis Diaz

គួរបញ្ជាក់ថា កិច្ចសន្យារបស់ Ronaldo ជាមួយ Al-Nassr គឺនៅសល់ត្រឹមរយៈពេល ១ ខែទៀតប៉ុណ្ណោះ ពោលគឺត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៥៕

Cristiano Ronaldo និងប្រធានក្លិប Al-Nassr

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Daily Sports

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម