ព័ត៌មានជាតិ
តាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ស្នើឲ្យដាំដើមត្នោត និងដើមឈើបន្ថែម
នៅក្នុងកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការសម្រាប់គ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានការស្នើឲ្យមានការដាំដើមត្នោតនិងដើមឈើបន្ថែម ពីតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ។
កិច្ចប្រជុំដែលធ្វើឡើងកាលពីរសៀលម្សិលមិញនេះ មានការចូលរួមនិងដឹកនាំដោយ សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោក មាស សុខសេនសាន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហប្រធានគណៈកម្មាធិការសម្រាប់គ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ សមាជិកសមាជិកា គណៈកម្មការ តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ។

បើតាមមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យលើលទ្ធផលការងារដែលសម្រេចបានពីកិច្ចប្រជុំលើកទី៥ និងពិនិត្យលើវឌ្ឍនភាពការងារដែលក្រុមហ៊ុនមិនទាន់បានបំពេញតាមការសម្រេចពីគណៈកម្មាធិការ។
ក្នុងកិច្ចប្រជុំក៏ពិនិត្យពិភាក្សាលើសំណើមួយចំនួនដូចជា ១).សំណើដាំដើមត្នោត ពីតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ លើបណ្តោយផ្លូវល្បឿនលឿន ២).សំណើដាំដើមឈើសងខាងផ្លូវពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ៣).សំណើទិន្នន័យនិយាមកានៃគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ៤). សំណើផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ និងព្រឹត្តិការណ៍នានានៅតាមស្ពានរំលងកាត់ទទឹងផ្លូវ របស់ក្រសួងទេសចរណ៍ និង ៥). សំណើជួយសម្រួលរថយន្ត ម៉ូតូកង់៣ ចតចាំដឹកអ្នកដំណើរនៅរង្វង់មូលច្រកចេញ បណ្តាលឱ្យមានភាពកកស្ទះ ពីអាជ្ញាធរមូលដ្ឋានខេត្តព្រះសីហនុ។
បន្ថែមពីនេះ ក្នុងកិច្ចប្រជុំក៏បានពិភាក្សាអំពីការពង្រឹងសុវត្ថិភាពចរាចរណ៍លើផ្លូវល្បឿនលឿន និងការកកស្ទះនៅច្រកកំពង់សីលា និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


