Connect with us

ព័ត៌មានជាតិ

​ខណ្ឌ​​ ១០ នៅភ្នំពេញ ​ផ្ទុះ​​អ្នក​ឆ្លង​កូវីដត្រឹម​ ២៤ ម៉ោង​នេះ ខណ្ឌ​មានជ័យធ្ងន់ធ្ងរជាងគេ

បានផុស

នៅ

ក្រសួង​សុខាភិបាល​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី ១០៥ នាក់​ទៀត​នៅ​ព្រឹក​ថ្ងៃ ៣០ មីនា ២០២១។ ក្នុង​នោះ​ការ​ឆ្លង​ក្នុង​សហគមន៍​មាន​ចំនួន ១០៤ នាក់ និង ០១ នាក់​ជា​អ្នក​ដំណើរ​មកពី​ក្រៅ​ប្រទេស។ ដោយ​ឡែកនៅ​រាជធានី​​ភ្នំពេញ រកឃើញ​អ្នក​វិជ្ជមាន​កូវីដ ១៩ ចំនួន ៤៥ នាក់ ក្នុង​រយៈ​ពេល ២៤ ម៉ោង​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណ្ឌ​ចំនួន ១០ សុទ្ធ​តែ​រកឃើញ​ករណី​ឆ្លង​ទាំង​អស់​ក្នុង​នោះមាន៖

-ខណ្ឌ ៧មករា ០៦ នាក់
-ខណ្ឌ​ដូនពេញ ០១ នាក់
-ខណ្ឌ​ពោធិសែនជ័យ ០១ នាក់
-ខណ្ឌទួលគោក ០៤ នាក់
-ខណ្ឌ​សែន​សុខ ០៣ នាក់
-ខណ្ឌ​ឫស្សីកែវ ០៣ នាក់
-ខណ្ឌ​ពោធិសែនជ័យ ០៥ នាក់
-ខណ្ឌ​មាន​ជ័យ ១៣ នាក់
-ខណ្ឌ​កំបូល ០១ នាក់
-ខណ្ឌ​ចំការមន ០៤ នាក់

អត្តសញ្ញាណ​អ្នក​ឆ្លង ០៤ នាក់​ទៀត​​នៅ​រាជធានី​ភ្នំពេញ ក្រសួង​សុខាភិបាល​មិន​លម្អិត​រស់នៅខណ្ឌ​ណា​នោះទេ។

គួរ​បញ្ជាក់​ថា​គិត​ត្រឹម​ព្រឹកនេះ កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី ១០៥ នាក់​ទៀត ក្នុង​នោះ​ភ្នំពេញ (៤៥នាក់) ព្រះសីហនុ (៣៤នាក់) ស្វាយរៀង (១៩នាក់) កំពង់ចាម (២នាក់) ព្រៃវែង (២នាក់) ត្បូងឃ្មុំ (១នាក់) តាកែវ (១នាក់)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម