Connect with us

សន្តិសុខសង្គម

អគ្គស្នងការរងនគរបាលជាតិ ណែនាំនគរបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់​គ្រប់គ្រង​សភាពការណ៍​នៅ​តាម​មូលដ្ឋាន​ ជា​ពិសេស​ភូមិសាស្ត្រ​តាម​តំបន់​ព្រំដែន​

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក​ សម​ វណ្ណ​វី​រៈ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បានណែនាំដល់​ស្នងការ​រង​នគរបាល​រាជធានី​-​ខេត្ត​ទាំងអស់ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​សភាពការណ៍​សន្តិសុខ​ សុវត្ថិភាព​ នៅ​តាម​មូលដ្ឋាន​ ជា​ពិសេស​ភូមិសាស្ត្រ​តាម​តំបន់​ព្រំដែន​ឲ្យ​បាន​ល្អ​ប្រសើរ​។​ លោកក៏នាំឲ្យអាជ្ញាធរមូនដ្ឋានត្រូវ​តាមដាន​ក្ដាប់​សភាពការណ៍​ និង​ឧបាយកល​ សកម្មភាព​​មិន​ប្រក្រតី​របស់​ក្រុមប្រឆាំង​ជ្រុលនិយម​ ពួក​អមិត្ត​ និង​បង្កើន​ការ​ត្រួតពិនិត្យ​ការងារ​សន្តិសុខ​តាម​បន្ទាត់​ព្រំដែន​អោយ​កាន់តែ​ស៊ីជម្រៅ​ជាប់​ជា​ប្រចាំ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍នៅក្នុង​កិច្ចប្រជុំ​ស្ដី​ពី​ការ​ពង្រឹង​វិធានការ​ការពារ​សន្តិសុខ​មូលដ្ឋាន​ ដល់​ស្នងការ​រង​ទទួល​ផែន​សន្តិសុខ​ ទាំង​២៥​ រាជធានី​-​ខេត្ត​ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិកាលពី​រសៀល​ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០២៥ លោកឧត្តមសេនីយ៍ឯក​ សម​ វណ្ណ​វី​រៈ ក៏បានណែនាំដល់នគរបាលទាំងអស់ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ ពង្រឹងកម្លាំង​ជំនាញ​ និង​ត្រូវ​ចេះ​បែងចែក​ប្រគល់​ភារកិច្ច​ដល់​មន្ត្រី​ ព្រមទាំង​ត្រូវ​ចេះ​ និង​ខិតខំ​កសាង​បណ្តាញ​ភ្នាក់ងារ​ផ្តល់​ព័ត៌មាន​ដោយ​ការ​បន្ត​យកចិត្តទុកដាក់​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​ ជា​ពិសេស​ទៅ​ទៀត​ ត្រូវ​បង្កើន​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​ដែនដី​ សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ និង​ទំនាក់ទំនង​ល្អ​ជាមួយ​សមត្ថកិច្ច​ប្រទេស​ជិតខាង​អោយ​បានជា​ប្រចាំ​ ត្រូវ​តាមដាន​ក្ដាប់​សភាពការណ៍​ និង​ឧបាយកល​ សកម្មភាព​មិន​ប្រក្រតី​ របស់​ក្រុមប្រឆាំង​ជ្រុលនិយម​ ពួក​អមិត្ត​ និង​បង្កើន​ការ​ត្រួតពិនិត្យ​ការងារ​សន្តិសុខ​តាម​បន្ទាត់​ព្រំដែន​ អោយ​កាន់តែ​ស៊ីជំរៅ​ជាប់​ជា​ប្រចាំ​។​

ការ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ និង​សហការ​បង្ការ​ទប់ស្កាត់​ បង្ក្រាប​បទល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ​,​ ការ​លប​លួច​ដឹក​ជញ្ជូន​គ្រឿងញៀន​ខុសច្បាប់​,​ ការ​ឆ្លងកាត់​ (​ចេញ​-​ចូល​)​ព្រំដែន​ខុសច្បាប់​,​ បទល្មើស​ធនធានធម្មជាតិ​សត្វព្រៃ​,​ ជួញដូរ​អាវុធ​ជាតិ​ផ្ទុះ​ ការ​ផ្ញើ​ទំនិញ​តាម​ប្រៃសណីយ៍​ ដោយ​លួច​បង្កប់​គ្រឿងញៀន​ខុសច្បាប់​ អាវុធ​ជាតិ​ផ្ទុះ​ និង​ទំនិញ​ដែល​ច្បាប់​ហាមឃាត់​។​ល​។​ គឺជា​ភារកិច្ច​របស់​កងកម្លាំង​ទាំងអស់​ ដែល​ជា​សេនាធិការ​ជូន​ដល់​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ក្រសួងមហាផ្ទៃ​ និង​រាជរដ្ឋាភិបាល​ ដែល​មាន​ សម្តេច​មហា​បរ​វរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ ជា​នាយក​រដ្ឋមន្ត្រី​ ដែល​សម្តេច​តែងតែ​ខិតខំ​ប្រឹងប្រែង​ជំនះ​គ្រប់ការ​លំបាក​ មិន​ខ្លាច​នឿយហត់​ ដើម្បី​នាំ​ប្រទេស​ជាតិ​ ឈាន​ទៅ​រក​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​ឥត​ឈប់​ឈរ​ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​ ផលប្រយោជន៍​ប្រជាពលរដ្ឋ​ រហូត​គ្មាន​ទី​បញ្ចប់​។​

លោកសង្កត់ធ្ងន់ថា​ កងកម្លាំង​ជំនាញ​ត្រូវ​ពង្រឹង​ការ​ទប់ស្កាត់​ និង​បង្ក្រាប​នូវ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ សន្តិសុខ​ជាតិ​ បង្ក​ឲ្យ​មាន​ចលាចល​សង្គម​ ប៉ះពាល់​ដល់​វិស័យ​សេដ្ឋកិច្ចជាតិ​ ទេសចរណ៍​ ការ​វិនិយោគ​ រួម​ទាំង​ភាព​សុខសាន្ត​ នៃ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៣៦ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

ព័ត៌មានជាតិ៤៩ នាទីutes មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃគង់នៅវត្តហាន់ជ័យ

សន្តិសុខសង្គម៥៨ នាទីutes មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ មិនទាន់បង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូក្នុងភូមិទួលពង្រ ខណៈកំពុងអុកឡុកស្ទើររាល់យប់

Sokha Hotels

ព័ត៌មានពេញនិយម