ព័ត៌មានអន្ដរជាតិ
ចិន-EU ពិភាក្សាពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានជួបជាមួយស្នងការសហភាពអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច លោក Maros Sefcovic នៅក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃអង្គារ ចំពេលភាពតានតឹងជាមួយសហរដ្ឋអាមេរិកកើនឡើង ក្រោមគោលនយោបាយពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់កាសែតរដ្ឋចិន Global Times ។

សេចក្ដីថ្លែងការណ៍ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា មន្រ្តីជាន់ខ្ពស់ទាំង២ បានធ្វើការពិភាក្សាគ្នាដោយ «យកចិត្តទុកដាក់ ច្បាស់លាស់ និងស៊ីជម្រៅ» លើប្រធានបទបន្ទាន់ និងសំខាន់ ជុំវិញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហភាពអឺរ៉ុប (EU) ហើយស្នើឱ្យមានការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំសម្រាប់របៀបវារៈសំខាន់ៗរវាងភាគីទាំង២ នៅឆ្នាំនេះ។
នេះជាជំនួបលើកទី៣ហើយ មន្ត្រីជាន់ខ្ពស់ទាំង ២ គិតមកដល់ពេលនេះ ក្នុងឆ្នាំ២០២៥។ ចាប់តាំងពីលោក Sefcovic បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីថ្ងៃទី២៨ ខែមីនា អ្នកទាំង២ បានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ធ្វើការពិភាក្សាយ៉ាងទូលំទូលាយ និងស៊ីជម្រៅលើបញ្ហាទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហភាពអឺរ៉ុប។

គួរគូសបញ្ជាក់ថា ការពិភាក្សារវាងចិន និង EU ដែលមានបញ្ហានាពេលកន្លងមក ជាពិសេសលើការរថយន្តអគ្គិសនីចិននៅក្នុងប្លុក បានធ្វើឡើង ចំពេលដែលមហាអំណាចធំៗទាំង២ ប្រឈមមុខពន្ធខ្ពស់ពីសហរដ្ឋអាមេរិក។
ទោះបីគាំទ្រការចរចាជាមួយរដ្ឋបាល ត្រាំ រៀងៗខ្លួនក្ដី ចិន និង EU ដែលប្ដេជ្ញាធ្វើពិពិធកម្មទីផ្សារពីសហរដ្ឋអាមេរិក បានចាត់វិធានការសងសឹកផ្សេងៗ រួមទាំងការដាក់ពន្ធលើទំនិញអាមេរិក ជាពិសេសផលិតផលកសិកម្ម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


