KPT+
ភរិយាសេដ្ឋីកាស៊ីណូម៉ាកាវ ងាកទៅបំពេញធម៌ ក្រោយស្វាមីជាប់ឃុំ ពីបទបើកល្បែងខុសច្បាប់ និងលាងលុយកខ្វក់
បន្ទាប់ពីស្វាមីជាប់ពន្ធធនាគារ អ្នកស្រី Heidi Chan ដែលជាភរិយារបស់មហាសេដ្ឋីកាស៊ីណូនៅម៉ាកាវ បានងាកទៅរកការប្រតិបត្តិខាងព្រះពុទ្ធសាសនា និងសមាធិឲ្យចិត្តស្ងប់សុខ ចាប់តាំងពីលោក Alvin Chau ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០២១ ពីបទប្រតិបត្តិការល្បែងស៊ីសងខុសច្បាប់ និងការលាងលុយកខ្វក់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ QQ អ្នកស្រី Heidi Chan បានចែករំលែកការយល់ដឹងពីអត្ថបទពុទ្ធសាសនា បានទទួលយកវិធីសាស្រ្តដែលផ្សំឡើង និងឆ្លុះបញ្ចាំងបន្ថែមទៀតសម្រាប់ជីវិត។ នាងបាននិយាយអំពីសារៈសំខាន់នៃការដោះលែងអតីតកាល និងបានចូលរួមក្នុងសកម្មភាពលែងសត្វជាមួយនឹងកូនស្រី។ នាងក៏បានគាំទ្រការបួសក្នុងពិធីបុណ្យ ដែលព្រះពុទ្ធទ្រង់ប្រសូតផងដែរ។
ក្នុងការបង្ហោះតាមបណ្តាញសង្គមកាលពីពេលថ្មីៗនេះ ភរិយាមហាសេដ្ឋីប្រាក់លានបានចែករំលែកឃ្លាមួយថា៖ អារម្មណ៍ទាំងអស់ពីអតីតកាល មិនថាឈឺចាប់ ឬរីករាយទេ គឺប្រៀបដូចជាទឹកជំនោរនៅលើផ្ទៃទឹក បាត់ទៅដោយគ្មានដាន។ មិនចាំបាច់ទៅរម្លឹកវាឡើងវិញទេ។ វាជាការខ្ជះខ្ជាយពេលវេលាដើម្បីរស់នៅលើទុក្ខព្រួយ ឬភាពរុងរឿងពីអតីតកាល»។
អ្នកស្រីក៏បានរក្សាភាពស្ងប់ស្ងាត់អំពីជីវិតផ្ទាល់ខ្លួន នៅពេលត្រូវបានគេចោទសួរ។ ទោះបីជាមានការពិបាកយ៉ាងណាក៏ដោយ នាងបានលះបង់ខ្លួនឯងក្នុងការមើលថែគ្រួសារ ខណៈដែលស្វាមីនៅតែជាប់ឃុំ។ ជាពិសេស នាងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយឪពុកម្ដាយក្មេក ហើយចំណាយពេលវេលាប្រកបដោយគុណភាពជាមួយកូនៗ រួមទាំងប្ដី។
វិធីសាស្រ្តគិតគូររបស់អ្នកស្រី Heidi Chan ទទួលបានការកោតសរសើរ ហើយមុខមាត់សាធារណៈរបស់នាងបានផ្លាស់ប្តូរពីស្ត្រីក្នុងសង្គមខ្ពស់ ក្លាយទៅជាស្ត្រីរឹងមាំ និងឯករាជ្យ នេះបើយោងតាមគេហទំព័ររបស់ Zaobao ដែលបានជួយនាងឲ្យទទួលបានការគោរពពីសាធារណជន។
ទោះបីជាស្វាមីរបស់នាងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុយ៉ាងសំខាន់ រួមទាំងទ្រព្យសម្បត្តិដែលបង្កក និងការផាកពិន័យយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏ភរិយារូបនេះនិងកូនៗនៅតែបន្តរស់នៅយ៉ាងសុខស្រួលនៅក្នុងផ្ទះដ៏ប្រណិតរបស់ហុងកុង។ ឥឡូវនេះនាងគឺជាគ្រូបង្រៀនយោគៈដែលទទួលបានការបញ្ជាក់ពីស្ថាប័ន ហើយក៏បានបើកស្ទូឌីយ៉ូយោគៈនៅម៉ាកាវ និងហុងកុងផងដែរ។
យោងតាមកាសែត Global Times បានបញ្ចាក់់ឲ្យដឹងថា លោក Alvin Chau គឺជាស្ថាបនិកនិងជាអតីតនាយកប្រតិបត្តិរបស់ Suncity ដែលពីមុនជាប្រតិបត្តិករកាស៊ីណូធំជាងគេនៅម៉ាកាវ ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ប៉ូលិសម៉ាកាវបានចាប់ខ្លួនលោក និងជនសង្ស័យផ្សេងទៀតពីបទជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការល្បែងស៊ីសងខុសច្បាប់ និងការលាងលុយកខ្វក់ ហើយសំណុំរឿងនេះត្រូវបានប្រគល់ទៅឲ្យព្រះរាជអាជ្ញា ។
តុលាការម៉ាកាវបានកាត់ទោសគាត់នៅខែមករា ឆ្នាំ ២០២៣ ពីបទក្លែងបន្លំ ដឹកនាំក្រុមឧក្រិដ្ឋជន និងគ្រប់គ្រងល្បែងស៊ីសងខុសច្បាប់។ គាត់បានទទួលការកាត់ទោសដោយជាប់គុករយៈពេល ១៨ ឆ្នាំ ហើយឥឡូវនេះ គាត់កំពុងជាប់ឃុំនៅក្នុងពន្ធនាគារ Coloane, Macau ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្នុងវ័យ៤៦ឆ្នាំ Ha Ji Won មិនដែលស្គាល់រសជាតិស្នេហានឹងគេឡើយ ខណៈទ្រព្យកាន់តែច្រើនហួសប្រមាណ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


