ព័ត៌មានអន្ដរជាតិ
ថៃធ្លាប់ចាញ់សង្គ្រាមភូមា រហូតរើរាជធានីកាលពី២៥៨ឆ្នាំមុន
សង្គ្រាមរវាងនគរសៀមដែលបច្ចុប្បន្នហៅថា «ព្រះរាជាណាចក្រថៃ» និង នគរភូមាដែលបច្ចុប្បន្នមានឈ្មោះថា «មីយ៉ាន់ម៉ា» បានកើតឡើងជាញឹកញាប់ក្នុងអតីតកាលមានប្រវត្តិរហូតដល់២៣៩ឆ្នាំ ដោយចាប់ផ្តើមដំបូងក្នុងឆ្នាំ១៥៤៧ ជាបន្តបន្ទាប់មករហូតដល់ឆ្នាំ១៧៨៦ ប៉ុន្តែមានម្តងនោះទាហានភូមាបានធ្វើឲ្យសៀមវិនាសនគរដ៏ស៊ីវិលបំផុតនៅអាស៊ីអាគ្នេយ៍ ពេលដែលសៀមមានអំណាចបំផុត និង រីកចម្រើនផ្នែកសេដ្ឋកិច្ចបំផុត។

សៀមធ្លាប់បានជោគជ័យខ្លះក្នុងប្រវត្តិសាស្រ្តសង្គ្រាមឈ្លានពានប្រទេសជិតខាងដើម្បីពង្រីកទឹកដី មុននឹងការកសាងរាជាណាចក្រអយុធ្យាដ៏មហិមានៅអាស៊ីអាគ្នេយ៍។ ប៉ុន្តែក្រោយរីកចម្រើនដល់កំពូលនោះ ក៏ធ្លាប់រងគ្រោះរហូតដល់វិនាសនគរ បាត់បោះបង់រាជធានីអយុធ្យានៃដើមកំណើតថៃ រើរាជធានីទៅតាំងទីនៅក្រុងបាងកកបច្ចុប្បន្ន ក្រោមថ្វីដៃប្រយុទ្ធរបស់ប្រទេសភូមាកាលពី២៥៨ឆ្នាំមុននេះប៉ុណ្ណោះ។
ប្រវត្តិងើបឡើងនៃរាជាណាចក្រអយុធ្យា
មុនប្តូរឈ្មោះទៅជារាជាណាចក្រថៃក្នុងឆ្នាំ១៩៣៩ រាជាណាចក្រអយុធ្យា ឬអាណាចក្រអយុធ្យា ជាអាណាចក្រសៀមដ៏មានអំណាច និងរុងរឿង ដែលមានរាជធានីនៅទីក្រុងអយុធ្យាពីឆ្នាំ ១៣៥១ ដល់ឆ្នាំ ១៧៦៧ ដែលជាឆ្នាំចុងក្រោយនៃការវិនាសដោយសារការដុតបំផ្លាញដោយកងទ័ពភូមា។
រាជាណាចក្រអយុធ្យា បានគ្រប់គ្រងអាស៊ីអាគ្នេយ៍ក្នុងវិស័យជាច្រើនដូចជា វប្បធម៌ ពាណិជ្ជកម្ម និងអំណាចយោធា។ ព្រះបាទរាមាធិបតីទី១ (Ramathibodi I) បានបង្កើតអយុធ្យានៅឆ្នាំ១៣៥១ ហើយបានក្លាយជាមហាអំណាចមួយនៅអាស៊ីយ៉ាងឆាប់រហ័ស។
ការរីកចម្រើនដ៏ឆាប់រហ័សរបស់ក្រុងអយុធ្យា ដោយសារតែការតាំងទីនៅលើដងទន្លេ ចៅប្រាយ៉ាតភ្ជាប់ពីទន្លេមេគង្គទៅកាន់សមុទ្រ ធ្វើឲ្យនគរអយុធ្យាគ្រប់គ្រងផ្លូវពាណិជ្ជកម្មរវាងប្រទេសចិន ឥណ្ឌា និងឧបទ្វីបម៉ាឡេ។ កំឡុងពេលឈានដល់ចំណុចកំពូល ព្រះរាជាណាចក្របានក្លាយជាមហាអំណាចមួយនៅអាស៊ី។
តាមឯកសារដែលចុះផ្សាយលើគេហទំព័រ histofreak.com ពាណិជ្ជករ និងអ្នកការទូតអឺរ៉ុបជាច្រើនភ្ញាក់ផ្អើលចំពោះភាពធំល្វឹងល្វើយនៃរាជធានី។ អ្នកធ្វើដំណើរខ្លះក៏បានប្រៀបធៀបទីក្រុងនេះទៅនឹងទីក្រុងអឺរ៉ុបផ្សេងទៀតដូចជាប៉ារីស និងទីក្រុង Venice របស់អ៊ីតាលី ជាដើម។ ទីក្រុងបុរាណនៃអយុធ្យាត្រូវបានពិពណ៌នាដោយអ្នកទស្សនាជាច្រើនថាជាទីក្រុងដែលពោរពេញទៅដោយទ្រព្យសម្បត្តិ វិមានមាស បន្ទាយយក្ស និងផ្ទះឈើប្រណីត។ ជាមួយនឹងទំនាក់ទំនងការទូតដ៏រឹងមាំ កម្លាំងយោធាដ៏រឹងមាំ និងអំណាចសេដ្ឋកិច្ច អយុធ្យាបានរារាំងគូប្រជែងជិតខាងរបស់ពួកគេដោយជោគជ័យពីការវាយលុកនគររបស់ពួកគេសម្រាប់សតវត្សបន្ទាប់។
ការវិនាសរាជធានីអយុធ្យា
សន្តិភាពមិនស្ថិតស្ថេរយូរអង្វែងពេញនគរអយុធ្យានោះទេ។ ការប្រជែងគ្នារវាងនគរភូមា និងសៀម ដែលមានរាប់រយឆ្នាំមកហើយនោះ ក៏តែងផ្ទុះឡើងនូវសង្គ្រាមជាហូរហែ។ មហាអំណាចទាំងពីរបានប្រកួតប្រជែងដណ្តើមយកទឹកដី ផ្លូវពាណិជ្ជកម្ម និងឥទ្ធិពលក្នុងតំបន់ទូទាំងតំបន់អាស៊ីអាគ្នេយ៍។ នេះយោងតាម histofreak។
សង្គ្រាមជាច្រើនរវាងសៀមនិងភូមាបានកើតឡើងចាប់តាំងពីសតវត្សទី១៦ ដោយមានលទ្ធផលមិនអាចសន្និដ្ឋានបាន។ សង្គ្រាមធំៗនៃរាជាណាចក្រទាំងពីរគឺផ្តើមផ្ទុះឡើងជាបន្តបន្ទាប់ចាប់ពីឆ្នាំ ១៥៤៧ រហូតដល់ឆ្នាំ ១៧៨៦។
រាជាណាចក្រទាំងពីរមានប្រវត្តិឈ្នះនិងចាញ់គ្នាទៅវិញទៅមកក្នុងសង្គ្រាមដណ្តើមវាទីកាន់កាប់ទឹកដីប៉ុន្តែមានម្តងនោះ សៀមមានប្រវត្តិចាញ់សង្គ្រាម និងវិនាសនគរអយុធ្យា រហូតផ្លាស់ទីតាំងរាជធានី ក្នុងសង្គ្រាម ចន្លោះឆ្នាំ ១៧៦៥ ដល់ ១៧៦៧ ដោយសារស្តេច Hsinbyushin នៃសន្តតិវង្ស Konbaung នៃប្រទេសភូមា ដែលកាលនោះ ទាហានរបស់ភូមាបានលុកលុយ និងដុតកម្ទេចរាជធានីអយុធ្យាឲ្យវិនាសក្នុងឆ្នាំ១៧៦៧៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ