ព័ត៌មានជាតិ
អ្នកធ្វើចត្តាឡីស័កជាង៨៥០០នាក់ នៅខេត្តកណ្តាល អនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅឋានវិញ
រហូតមកដល់ពេលនេះ មានអ្នកធ្វើចត្តាឡីស័កប្រមាណជាង៨៥០០នាក់ ក្នុងចំណោមអ្នកធ្វើចត្តាឡីស័កសរុបជាង១៥០០០នាក់ នៅខេត្តកណ្តាល ត្រូវបានអាជ្ញាធរខេត្តកណ្តាលអនុញ្ញាតឲ្យវិលត្រូវទៅលំនៅឋានវិញ បន្ទាប់ពីពួកគេអនុវត្តបានត្រឹមត្រូវតាមគោលការណ៍របស់ក្រសួងសុខាភិបាល។
លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាល បានមានប្រសាសន៍ថា នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ខេត្តកណ្តាលមានអ្នកជាប់ពាក់ព័ន្ធសរុបចំនួន១៥២៣២នាក់ ក្នុងនោះរកឃើញវិជ្ជមានចំនួន៣៣៣នាក់ និងជាសះស្បើយចំនួន៦៧នាក់។ លោកបានបន្តទៀតថា ក្នុងចំណោមនោះមានអ្នកកំពុងធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលចំនួន៥៩៣នាក់និងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន៦១៣២នាក់ និងអ្នកបញ្ចប់ការធ្វើចត្តាឡីស័កបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលចំនួន៨៥០៧នាក់ ក្នុងនោះនៅតាមមណ្ឌលចំនួន១១៨២នាក់និងនៅតាមផ្ទះចំនួន៧៣២៥នាក់។


គួរបញ្ជាក់ថានៅថ្ងៃនេះ ខេត្តកណ្តាលមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ ក្នុងចំណោមអ្នកឆ្លងថ្មីសរុបចំនួន១០៥នាក់ក្នុងនោះ១នាក់ជាអ្នកដំណើរពីបរទេស នៅភ្នំពេញ៤៥នាក់ព្រះសីហនុ៣៤នាក់ ស្វាយរៀង១៩នាក់កំពង់ចាម២នាក់ ព្រៃវែង២នាក់ ត្បូងឃ្មុំ១នាក់និងតាកែវ១នាក់៕



អត្ថបទ៖ សំអឿន
សូមចុចអាន៖ មនុស្សជាង៣០០នាក់ ត្រូវបានយកសំណាកទៅធ្វើតេស្តលើកទី៤ ក្រោយរកឃើញបុរសចុងភៅម្នាក់ឆ្លងកូវីដ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព



