ព័ត៌មានអន្ដរជាតិ
បុគ្គលិករដ្ឋមីយ៉ាន់ម៉ាអត់ខ្លាចអស់ការងារដើម្បីប្រជាធិបតេយ្យ ខណៈយោធាបញ្ឈប់បុគ្គលិកក្រសួងព័ត៌មាន១២០នាក់
មន្ត្រីរាជការពីក្រសួងព័ត៌មានប្រហែលជា១២០នាក់ត្រូវបានរបបយោធាមីយ៉ាន់ម៉បានបញ្ឈប់ការងារពីក្របខណ្ឌរដ្ឋ បន្ទាប់ពីពួកគេមិនចូលធ្វើការ ប៉ុន្តែបានចូលរួមចលនាស៊ីវិលប្រឆាំងនឹងរបបយោធា។

របបយោធាបានជូនដំណឹងដល់មន្ត្រីរាជការដែលបានចូលរួមតវ៉ាពីស្ថានីយទូរទស្សន៍ និងវិទ្យុជាតិមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយក្រសួងព័ត៌មានត្រូវបានបញ្ឈប់ពីក្របខណ្ឌរដ្ឋ ដែលមាននៅទីក្រុងយ៉ាំងហ្គោន ណាយពិដោ និងទីក្រុងផ្សេងៗជាច្រើនទៀត។
បុគ្គលិកដែលបានឈប់ធ្វើការតាំងពីថ្ងៃទី៨ ខែកុម្ភៈ បាននិយាយថា ពួកគេធ្វើការតែក្រោមរដ្ឋាភិបាលដែលជាប់ឆ្នោតដោយប្រជាធិបតេយ្យប៉ុណ្ណោះ។

ចាប់តាំងពីរដ្ឋប្រហារ១កុម្ភៈមក បុគ្គលិករដ្ឋរាប់ មានដូចជា ក្រុមវេជ្ជបណ្ឌិត គិលានុប្បដ្ឋាក គ្រូបង្រៀន បុគ្គលិកស្ថានីយរថភ្លើង វិស្វករ អ្នកប្រមូលសំរាម បុគ្គលិកអគ្គីសនី បុគ្គលិករដ្ឋបាល បុគ្គលិកធនាគារ និងបុគ្គលិកក្រសួងបានចូលរួមចលនាស៊ីវិលប្រឆាំងនឹងរបបយោធា លក្ខណៈទ្រង់ទ្រាយធំ និងផ្លូវការ ដោយមិនខ្លាចអត់បាត់បង់ការងារឡើយ។ ពួកគេត្រូវការលទ្ធិិប្រជាធិបតេយ្យ។
ដោយការខកចិត្តនឹងការតស៊ូសមូហភាពដែលធ្វើឲ្យយន្តការរដ្ឋាភិបាលចុះខ្សោយរយៈពេលជាងមួយខែហើយ របបយោធាបានព្យាយាមបំភិតបំភ័យបុគ្គលិកដែលធ្វើកូដកម្មតាមរយៈការបំផ្ទះអាវុធកំឡុងពេលដើរល្បាតនៅពេលយប់តាមភូមិ កន្លែងឃុំឃាំង បុគ្គលិកដែលព្យួរការងារ បុគ្គលិកបណ្តេញចេញពីរដ្ឋ និងចំណាត់ការផ្សេងៗទៀត។

ប៉ុន្តែការគំរាមកំហែងគ្រប់បែបយ៉ាងដែលមានទាំងសម្លាប់អ្នកតវ៉ារាប់រយនាក់យ៉ាងណាក៏ដោយ ក៏អ្នកគាំទ្រប្រជាធិបតេយ្យមិនថា ប្រជាពលរដ្ឋ ឬបុគ្គលិក មន្ត្រីរាជការទគឺនៅតែបន្តចេញតវ៉ាមិនស្រាកស្រានឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


