កីឡា
មកស្គាល់ដៃគូ រិទ្ធី គីងកុង មានប្រភពមកពីណា និងសមត្ថភាពប៉ុណ្ណាដែរ…
ប្រិយមិត្តគុនខ្មែរស្គាល់ហើយកីឡាករ រិទ្ធី គីងកុង និងសមត្ថភាពរបស់គេ ប៉ុន្តែអាចនឹងមិនដឹងពីប្រវត្តិ សមត្ថភាព សាន់ ធីម៉ាត់ មកពីប្រភពណា មានសមត្ថភាពប៉ុណ្ណា ទើបអាចប៉ះជាមួយជើងខ្លាំងដែលជាកូនសិស្សលោក ផាត សូដា លើកនេះ។

សាន់ ធីម៉ាត់ និង រិទ្ធី គីងកុង
សាន់ ធីម៉ាត់ ដែលជាដៃគូប្រកួតជាមួយ រិទ្ធី គីងកុង នេះជាក្មួយបង្កើតរបស់លោក សាន សៅយ៉ាន់ ដែលកំពុងហ្វឹកហាត់នៅឯខេត្តបន្ទាយមានជ័យក្នុងក្លឹបប្រដាល់សៅយ៉ាន់នាគា។ កីឡាកររូបនេះធ្លាប់ឡើងប្រកួតបានជាង ១០ដង ប៉ុន្តែភាគច្រើនប្រកួតតាមវត្តក្នុងពិធីបុណ្យទានផ្សេងៗប៉ុណ្ណោះ។

លោក សាន សៅយ៉ាន់ គ្រួសារ និងក្មួយ
ក្មួយបង្កើតរបស់លោក សាន់ សៅយ៉ាន់ រូបនេះកំពុងរៀននៅថ្នាក់ទី៤ នៃសាលាបឋមសិក្សារហាត់ទឹកនៅឯខេត្តបន្ទាយមានជ័យ។ រូបគេចាប់ហ្វឹកហាត់ប្រដាល់បានជាង ១ឆ្នាំមកហើយ។ ធីម៉ាត់ ជាកីឡាករល្អឆ្វេង ជង្គង់ ម៉ាត់ ទាត់ អាចចេញអាវុធបានទាំងអស់។

រូបភាពលើផេក KSF
លោក សាន សៅយ៉ាន់ ថាក្មួយរបស់លោកចាប់គូមិនសូវបានទេលើប្រភេទទម្ងន់ ២២គីឡូក្រាមនេះទើបសម្រេចដាក់ឲ្យប្រកួតជាមួយ រិទ្ធី គីងកុង បែបនេះ។ បើទោះជាលទ្ធផលយ៉ាណាចាត់ទុកថាជាការប្រកួតសន្សំបទពិសោធ និងធ្វើឲ្យរាងកាយរឹងមាំ។ យ៉ាងណាកីឡាករថ្នាល សាន់ ធីម៉ាត់ សមត្ថភាពក៏មិនអន់ប៉ុន្មានដែរ ពោលជាង ១០ប្រកួតនេះមិនទាន់ចាញ់នោះឡើយ។
ជំនួបមិត្តភាពរងគូឯករវាង រិទ្ធី គីងកុង និង សាន់ ធីម៉ាត់ នេះនឹងធ្វើឡើងនៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅវត្តរកា ក្នុងខេត្តបាត់ដំបង ចាប់ពីម៉ោង ៥ កន្លះតទៅ។ ក្រៅតែពីគូនេះក៏មានការប្រកួតដណ្ដើមខ្សែក្រវាត់ថ្នាលផងដែរដែលរៀបចំឡើងដោយ KSF Kun Khmer៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


