ព័ត៌មានអន្ដរជាតិ
ថៃផ្ទុះជម្លោះផ្ទៃក្នុង ឈានដល់ការដាក់សម្ពាធឲ្យលោកស្រី ផែថងថាន លាលែងតំណែង
ប្រទេសថៃ កំពុងផ្ទុះជម្លោះផ្ទៃក្នុង ឈានដល់ការអំពាវនាវឲ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ចុះចេញពីតំណែង បន្ទាប់ពីសម្តេចតេជោនៃប្រទេសកម្ពុជា ទម្លាយសារសំឡេងរវាងសម្តេចជាមួយនាយករដ្ឋមន្ត្រីថៃ។

រឿងនេះ បង្កឲ្យមានការរិះគន់ ផែថងថាន ដូចទឹកបាក់ទំនប់នៅក្នុងប្រទេសថៃ ដោយចោទថា លោកស្រីមិនសមកាន់តំណែងនាយករដ្ឋមន្ត្រីតទៅទៀតឡើយ ព្រោះលោកស្រីធ្វើឲ្យខូចឈ្មោះប្រទេស និងអធិបតេយ្យភាពថៃ, ប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់កងទ័ពថៃ។
ជុំវិញរឿងនេះដែរ តាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃព្រហស្បតិ៍ទី១៩ខែមិថុនាឆ្នាំ២០២៥ គណបក្សថៃសាងថៃ បានចេញចេញក្តីថ្លែងការណ៍មួយ ជំរុញឲ្យគណបក្សនៅក្នុងក្រុមចម្រុះ ត្រូវដាក់សម្ពាធឲ្យលោកស្រីផែថងថាន លាលែងពីតំណែងឲ្យបាន។

គណបក្ស ថៃសាងថៃ ជឿជាក់ថា លោកស្រី ផែថងថាន គួរតែទទួលខុសត្រូវតាមរយៈការលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ដើម្បីបង្ហាញពីស្មារតីជាអ្នកនយោបាយល្អ ហើយមិនត្រូវប្រើអំណាចឬធ្វើសកម្មភាពណាមួយ ដែលប៉ះពាល់ដល់សភាតំណាងរាស្រ្ត ឬស្ថាប័នពាក់ព័ន្ធ ឬបុគ្គលណាមួយឡើយ។
ទន្ទឹមនោះ មេដឹកនាំបក្សប្រឆាំងថៃច្រើនទៀត ក៏ជំរុញឲ្យលោកស្រី ផែថងថាន ប្រកាសរំលាយសភាផងដែរ ដើម្បីទប់ស្កាត់ការធ្វើរដ្ឋប្រហារថ្មី។
សូមជម្រាបថា លោកស្រី ផែថងថាន វ័យ៣៨ឆ្នាំនៃគណបក្ស ភឿថៃ បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃនៅថ្ងៃទី១៦ខែសីហាឆ្នាំ២០២៤ ជំនួសលោក សេដ្ឋា ថាវីស៊ីន ក្រោយនយោបាយថៃ ត្រូវជាប់គាំងអស់រយៈពេលជាច្រើនខែ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


