ព័ត៌មានអន្ដរជាតិ
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
ក្រោយផ្ទុះឡើងនូវសម្ពាធក្នុងនយោបាយថៃ ដោយសារការប្រកាសដកខ្លួនចេញរបស់គណបក្ស Bhumjaithai ពីរដ្ឋាភិបាលចម្រុះ សម្ពាធបានធ្លាក់ទៅលើរដ្ឋាភិបាល របស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ រហូតដល់មានការអំពាវនាវឲ្យមានការលាងលែងពីតំណាងរបស់នាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ថៃ ជុំវិញសារសន្ទនាជាមួយប្រធានព្រឺទ្ធសភាកម្ពុជា ជុំវិញរឿងបើកព្រំដែនឡើងវិញ និង ការមិនទុកចិត្តមេទ័ពខ្លួនឯង។

ទោះបីមានសម្ពាធផែ្នកនយោបាយផ្ទុះឡើងចាប់ពីរសៀលថ្ងៃទី១៨ខែមិថុនា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ មិនទាន់ដាក់ពាក្យលាលែងពីតូនាទីជានាយករដ្ឋមន្ត្រីថៃនៅឡើយ ហើយ គណបក្សភឿថៃរបស់លោកស្រី បានចេញសេចក្តីប្រកាសទាំងយប់អធ្រាត្រថ្ងៃទី១៨ខែមិថុនា ដោយមិនបានបញ្ជាក់ពីការលាលែងរបស់ប្រមុខបក្សរបស់ខ្លួននោះទេ។
ក្នុងការចេញសេចក្តីថែ្លងការណ៍ទាំងយប់នោះ គណបក្សភឿថៃ បានបញ្ជាក់ពីបេសកកម្មដើម្បីការពារបូរណភាពទឹកដី និងផលប្រយោជន៍ប្រជាជនថៃ គាំទ្រគោលនយោបាយរដ្ឋាភិបាល ជាដើម។
ជាការពិត ការបាត់បង់គណបក្ស Bhumjaithai ដែលជាគណបក្សធំលំដាប់លេខរៀងទីពីរមានសមាជិករដ្ឋសភា៦៩ ពីរដ្ឋាភិបាលចម្រុះ បានធ្វើឲ្យកើតអស្ថិរភាពក្នុងរដ្ឋាភិបាលចម្រុះ ខណៈរដ្ឋាភិបាលថៃរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ត្រៀមរុះរើគណៈរដ្ឋមន្ត្រីរបស់ខ្លួន ដែលគ្រោងធ្វើនៅថ្ងៃសុក្រស្អែកនេះ។
ក្នុងករណីមិនមានរដ្ឋប្រហារយោធាកើតឡើង និងគ្មានការលាឈប់របស់នាយករដ្ឋមន្ត្រីថៃ នោះការបោះឆ្នោតបាត់់បង់សេចក្តីទុកចិត្តអាចនឹងធ្វើឡើង។ បន្ថែមពីលើនោះ គណបក្សភឿថៃ អាចនឹងចងសម្ព័ន្ធភាពថ្មី ដើម្បីរក្សានូវការគាំទ្រភាគច្រើននៅក្នុងសភា និង ម្យ៉ាងទៀត អាចប្រកាសបោះឆ្នោតពាក់កណ្តាលអាណត្តិ បើរដ្ឋាភិបាលបាត់បង់ទំនុកចិត្ត៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


