កីឡា
ក្រុមនារីកម្ពុជា បានបង្កើតប្រវត្តិសាស្ត្រសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិលើកដំបូង
ក្រុមបាល់ទាត់ជម្រើសជាតិនារី កម្ពុជា ទទួលបានជ័យជម្នះដោយលទ្ធផល ១-០ លើក្រុមជម្រើសជាតិ នារី ហ្គាំ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួត ៩០នាទីពេញ ក្រុមនារីម្ចាស់ផ្ទះកម្ពុជាមានឱកាសច្រើន និងគ្រប់គ្រងបាល់បានល្អជាង ប៉ុន្តែគ្រាប់បាល់កើតមានឡើងតែ១គ្រាប់ប៉ុណ្ណោះដែលរកបានដោយកីឡាការិនី សឿន វិផា មកពីក្លិបភ្នំពេញក្រោន នៅនាទីទី១៧។ នេះជាការប្រកួតមិត្តភាពអន្តរជាតិជាលើកដំបូងសម្រាប់បាល់ទាត់នារីកម្ពុជា ហើយបានបង្កើតស្ថិតិក្នុងការទទួលបានជ័យជម្នះ។

ការប្រកួតនេះជាការត្រៀមខ្លួនទាំងសម្រាប់ក្រុមបាល់ទាត់នារី កម្ពុជា និងក្រុមបាល់ទាត់នារី ហ្គាំ សម្រាប់ការប្រកួតជម្រុះជើងឯកនារីអាស៊ី AFC Women’s Asian ដែលកម្ពុជាធ្វើម្ចាស់ផ្ទះពូល G ដែលមានក្រុម ហ្វីលីពីន ហុងកុង និងអារ៉ាប៊ីសាអ៊ូឌី ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ទី ៥ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

នៅថ្ងៃទី២៩ ខែមិថុនា ក្រុមនារីកម្ពុជា ប្រកួតជាមួយ ក្រុមនារី ហុងកុង ហើយថ្ងៃទី២ ខែកក្កដា ប្រកួតជាមួយ ហ្វីលីពីន និងចុងក្រោយប្រកួតជាមួយ អារ៉ាប៊ីសាអ៊ូឌីត ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥៕





















អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


