ព័ត៌មានអន្ដរជាតិ
បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) កាលថ្ងៃទី ២៦ ខែមិថុនារាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាមួយភរិយានិងកូនស្រី នៅក្នុងពិធីសម្ពោធជាផ្លូវការនូវតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏ស្រស់ស្អាតមានឈ្មោះថា Wonsan Kalma Coastal Tourist Zone ក្នុងស្រុក Gamma ខេត្ត Gangwon។
នេះក៏ជាការបង្ហាញខ្លួនសាធារណៈលើកដំបូងរបស់ជំទាវ Ri Sol Ju ក្នុងរយៈពេលមួយឆ្នាំកន្លះ ចាប់តាំងពីការប្រារព្ធពិធីចូលឆ្នាំថ្មី ក្នុងខែមករា ឆ្នាំ ២០២៤មកម៉្លេះ ។

សារព័ត៌មានកូរ៉េខាងត្បូង Maeil Business Newspaper ក៏បានរាយការណ៍ដែរថា នៅថ្ងៃនោះ ភរិយារបស់មេដឹកនាមកូរ៉េខាងជើង បានកាន់កាបូបមួយដែលគេជឿថាជាម៉ាកយីហោអ៊ីតាលី Gucci ដោយមានខ្សែច្រវាក់ងាយស្រួលស្ពាយតាមខ្លួន។ ថ្វីដ្បិតតែរូបថតមិនបង្ហាញកាបូបឲ្យបានច្បាស់លាស់ក៏ដោយ។ ប៉ុន្តែបើមើលពីរូបរាង និងទីតាំងឡូហ្គោនេះនាំឲ្យមានការសន្និដ្ឋានថា ជាម៉ូដែល GG Marmont ដែលកាបូបខ្នាតមធ្យមនេះមានតម្លៃប្រហែល ៤ លានវ៉ុន(ជិត ៣ពាន់ ដុល្លារអាមេរិក) ដោយយោងតាមលើគេហទំព័រផ្លូវការ។
ប៉ុន្តែអ្វីដែលទទួលបានការចាប់អារម្មណ៍មិនតិចជាងអ្នកដឹកនាំ នោះគឺកូនស្រីរបស់គាត់ Kim Ju Ae ដែលបានបង្ហាញខ្លួនក្នុងរូបរាងដ៏ប្រណិត។ ដោយស្លៀកឈុតពណ៌សបែកទឹកដោះគោ អមដោយនាឡិកា Cartier រំលេចត្បូងពេជ្រពីលើ របាយការណ៍បានប៉ាន់ស្មានថា នាឡិកាដែលនាងពាក់អាចជាម៉ូដែល Baignoire ធ្វើពីពេជ្ររបស់យីហោ Cartier ។
ប្រសិនបើនេះពិតជាម៉ូដែលដែលលើកឡើងមែននោះ តម្លៃអាចឡើងខ្ពស់ដល់ទៅ ៣០៨ លានវ៉ុន (ជាង២២ម៉ឺនដុល្លារ) ទោះបីជាម៉ូដែលពិតប្រាកដមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ។ ប៉ុន្តែស្ទីលស្លៀកពាក់ដ៏ប្រណិតរបស់កូនស្រីលោកគីម បានក្លាយជាប្រធានបទក្តៅដែលមនុស្សកំពុងនិយាយយ៉ាងច្រើន ខណៈដែលមនុស្សជាច្រើន កម្រឃើញក្មេងជំទង់រូបនេះបង្ហាញណាស់។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោក គីម ជុងអ៊ុន និងកូនស្រី បាននិងកំពុងបង្ហាញមុខជាសាធារណៈកាន់តែច្រើនគួរឲ្យកត់សម្គាល់។ កាលពីខែមេសា អ្នកទាំងពីរទើបតែចូលរួមក្នុងពិធីបាញ់បង្ហោះនាវាពិឃាតថ្មី។ នៅពេលនោះ អ្នកស្រុកនៅខេត្ត North Hamgyong ម្នាក់ បានផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយបរទេសថា អាកប្បកិរិយាហួសហេតុនិងប្រណិតពេកពេករបស់ឪពុកអ្នកទាំងពីរ ដោយនោះបានធ្វើឲ្យមនុស្សមានការសង្ស័យ និងមិនពេញចិត្តជាខ្លាំង។
មិនត្រឹមតែប៉ុណ្ណោះ ប្រភពពីសារព័ត៌មាន Inside បានបង្ហើបថា ក្នុងពិធីនោះ លោក គីមបានប្រាស្រ័យទាក់ទងជាមួយកូនស្រីរបស់គាត់តែម្នាកគត់។ ដែលនោះបានធ្វើឲ្យគាត់ពិបាកនិយាយ ឬសន្ទនាជាមួយមន្ត្រីផ្សេងទៀត។ អ្នកខ្លះថែមទាំងនិយាយចំៗថា មេដឹកនាំមើលទៅគិតតែពីកូនស្រីរបស់គាត់ មិនខ្វល់ពីមន្ត្រីដទៃទាល់តែសោះ វាមើលទៅចម្លែកណាស់។

ជាការពិតណាស់ នៅក្នុងសង្គមកូរ៉េខាងជើងដែលអតីតភាពការងារ និងថ្នាក់មានសារៈសំខាន់យ៉ាងតឹងរ៉ឹង Kim Ju-ae ដែលមានវ័យត្រឹមតែ១២ឬ១៣តាមការប៉ានស្មានប៉ុណ្ណោះ តែងតែបង្ហាញខ្លួននៅលើឆាកជាភ្ញៀវដ៏សំខាន់ ហើយនាងតូចថែមទាំងអង្គុយក្នុងតំណែងខ្ពស់ជាងមន្ត្រីជាន់ខ្ពស់ទៀតផង។ នេះបាននិងកំពុងបង្កើតចម្ងល់និងការមិនពេញចិត្តយ៉ាងស្ងៀមស្ងាត់ក្នុងចំណោមមនុស្សក្នុងប្រព័ន្ធមួយរយៈពេលនេះ។ ភាគីជាច្រើនបានព្យាករណ៍ថា លោកគីម អាចនឹងដាក់គោលដៅលើកូនស្រីជាអ្នកស្នងតំណែងនាពេលអនាគតរបស់លោកថែមទៀតផង។
ទោះជាយ៉ាងណាក៏ដោយ ដោយមានមនោគមវិជ្ជាអភិរក្សដែលចាក់បញ្ចូលយ៉ាងជ្រៅក្នុងសង្គមកូរ៉េខាងជើង គួបផ្សំនឹងការមិនពេញចិត្តកាន់តែខ្លាំងឡើងក្នុងចំណោមប្រជាជនផ្លូវទៅកាន់ការដឹកនាំរបស់ក្មេងជំទង់ អាចនឹងមិនមានភាពរីករាយដូចការរំពឹងទុកនោះទេ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូរ៉េខាងជើងបើកសម្ពោធតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏ស្រស់ស្អាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


