ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងបើកសម្ពោធតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏ស្រស់ស្អាត
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA កាលថ្ងៃទី២៤ ខែមិថុនា ប្រទេសកូរ៉េខាងជើងបានសម្ពោធជាផ្លូវការនូវតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏ស្រស់ស្អាត មានឈ្មោះថា «Wonsan Kalma Coastal Tourist Zone» ដែលជាគម្រោងទេសចរណ៍ទ្រង់ទ្រាយធំនៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសនេះ។
ក្នុងពិធីនេះ មេដឹកនាំលោក គីម ជុងអ៊ុន (Kim Jong Un) បានចូលរួមក្នុងជាមួយកូនស្រីរបស់គាត់ Kim Ju Ae ដោយបង្ហាញ «ការពេញចិត្តយ៉ាងខ្លាំង» និងប្រកាសផែនការសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័សបន្ថែមទៀតនៃរមណីយដ្ឋានស្រដៀងគ្នានៅទូទាំងប្រទេស។

តំបន់ទេសចរណ៍ដែលទើបនឹងបញ្ចប់ការរៀបចំថ្មីនេះ ត្រូវបានរចនាឡើងដើម្បីទទួលភ្ញៀវទេសចរក្នុងស្រុកបានរហូតដល់ ២០០០០នាក់ ហើយនឹងបើកជាសាធារណៈនៅថ្ងៃទី ១ខែកក្កដា។ ទោះជាយ៉ាងណាក៏ដោយ KCNA មិនបាននិយាយអំពីការអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសនោះទេ ដោយឆ្លុះបញ្ចាំងពីការរឹតបន្តឹងការធ្វើដំណើរដែលកំពុងបន្តនៅឡើយ។
ពីមុនប្រទេសកូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួននៅឆ្នាំ២០២០ ដោយសារ កូវីដ១៩ តែបានបន្ធូរបន្ថយបន្តិចម្តងៗនូវដែនកំណត់មួយចំនួនចាប់តាំងពីឆ្នាំ ២០២៣ ដោយថ្មីៗនេះ បានរៀបចំក្រុមទេសចរណ៍រុស្ស៊ី និងការរត់ម៉ារ៉ាតុងជាមួយនឹងអ្នកចូលរួមអន្តរជាតិនៅក្នុងខែមេសា។
ទីក្រុង Wonsan ដែលជាកន្លែងវិស្សមកាលក្នុងស្រុកតាមបែបប្រពៃណី ស្ថិតនៅក្រោមការអភិវឌ្ឍតាំងពីឆ្នាំ ២០១៤ ដោយកាលនោះ លោក គីម ចង់ឃើញថា វានឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ទោះបីជាវិស័យទេសចរណ៍ជាប្រភពចំណូលបរទេសស្របច្បាប់របស់កូរ៉េខាងជើងមានកម្រិតដែលមិនត្រូវបានគ្របដណ្តប់ដោយទណ្ឌកម្មរបស់អង្គការសហប្រជាជាតិក៏ដោយ ក៏គម្រោងនេះខ្វះដៃគូអន្តរជាតិដ៏សំខាន់ ដែលភាគច្រើនដោយសារតែការព្រួយបារម្ភជាសកលលើកម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាង។

ការពង្រឹងទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៊ីក៏ត្រូវបានបង្ហាញនៅក្នុងពេលសម្ពោធនេះផងដែរ ដោយមានឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Alexander Matsegora និងបុគ្គលិកស្ថានទូតចូលរួមជាភ្ញៀវពិសេស។ ទាំងនេះកើតឡើងចំពេលដែលកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រជាជាតិទាំងពីរ រួមទាំងផែនការថ្មីសម្រាប់រថភ្លើងដឹកអ្នកដំណើរដោយផ្ទាល់រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ និងការគាំទ្ររបស់កូរ៉េខាងជើងសម្រាប់ប្រទេសរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន។
នៅក្នុងពិធីសម្ពោធនេះលោក គីម បានសង្កត់ធ្ងន់ថា រមណីយដ្ឋាន Wonsan នឹងរួមចំណែកដល់ការទទួលស្គាល់ជាសកលរបស់កូរ៉េខាងជើងថាជាគោលដៅទេសចរណ៍លំដាប់ពិភពលោក ដោយសន្យាថានឹងបង្កើត «រលកនៃសុភមង្គល» សម្រាប់ភ្ញៀវទេសចរនាពេលអនាគតរបស់ខ្លួន៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


