ព័ត៌មានជាតិ
អង្គការ ILO នឹងបន្តបង្កើនកិច្ចសហប្រតិបត្តការល្អជាមួយក្រសួងការងារបន្ថែមទៀត
លោក Lars Johansen នាយករងនៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ បានសរសើរចំពោះវឌ្ឍនភាពរបសើក្រសួងការងារ និងបានបញ្ជាក់ថា អង្គការ ILO នឹងបន្តបង្កើនកិច្ចសហប្រតិបត្តការល្អជាមួយក្រសួងការងារបន្ថែមទៀត។

ការលើកឡើងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ខណៈពេលរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានអនុញ្ញាតឱ្យលោក Lars Johansen នាយករងនៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួនទាក់ទងនឹងវឌ្ឍនភាពវិស័យការងារនៅកម្ពុជា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងសហប្រតិបត្តិការគាំពារពលករទេសន្តរប្រវេសន៍ នៅទីស្ដីការក្រសួង។

បើតាមក្រសួងការងារបានបញ្ជាក់ថា ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍពាក់ព័ន្ធ ជាពិសេសអង្គការ ILO ឱ្យបន្តសហការលើយន្តការគាំពារពលករចំណាកស្រុក និងលុបបំបាត់ពលករទេសន្តរប្រវេសន៍ ក្នុងវិស័យការងារដែលមិនមានសុវត្ថិភាព ដើម្បីលើកកម្ពស់ការគាំពារសិទ្ធិពលករ ការផ្ដល់ឱកាសឱ្យពួកគាត់ទទួលបានការងារសមរម្យ និងមានសុវត្ថិភាព។
បន្ថែមពីនេះ លោក ហេង សួរ ក៏បានបង្ហាញពីការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការ ILOកន្លងមក ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យមានវឌ្ឍនភាពវិស័យការងារនៅកម្ពុជា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ លោកបានបញ្ជាក់ថា៖«ក្រសួងមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលជាតួអង្គសំខាន់ក្នុងការផ្ដល់ឱកាសការងារជូនពលរដ្ឋទូទៅ និងយុវជន។ អ្វីដែលសំខាន់នាពេលនេះ គឺក្រសួងបានដាក់ពង្រាយទាំងឱកាសការងារ ទាំងកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងសេវាគាំពារសង្គមនានា នៅមុខព្រំដែន ដើម្បីជួយផ្ដល់ឱកាសការងារជូនពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ក្រោយពីមានវិធានការរបស់ថៃដែលបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ»។

ជាការឆ្លើយតប លោក Lars Johansen នាយករងនៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ បានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលជាសេនាធិការក្នុងការដោះស្រាយការប្រឈមនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ អង្គការ ILO នឹងបន្តគាំទ្រ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ថែមទៀត៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


