ព័ត៌មានអន្ដរជាតិ
អាមេរិកថ្កោលទោសការអំពាវនាវរបស់អ៊ីរ៉ង់ឲ្យចាប់ខ្លួននិងប្រហារជីវិតប្រធាន IAEA
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្កោលទោសយ៉ាងខ្លាំងចំពោះការទាមទារជាសាធារណៈនាពេលថ្មីៗនេះរបស់អ៊ីរ៉ង់សម្រាប់ការចាប់ខ្លួន និងប្រហារជីវិតលោក Rafael Grossi ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិរបស់អង្គការសហប្រជាជាតិ (IAEA)។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu កាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៥។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានចាត់ទុកការអំពាវនាវទាំងនេះថា«មិនអាចទទួលយកបាន» ហើយបានជំរុញឲ្យអ៊ីរ៉ង់ធានាសុវត្ថិភាពរបស់បុគ្គលិក IAEA ដែលប្រតិបត្តិការនៅក្នុងប្រទេស។
នៅក្នុងសារដែលបង្ហោះលើបណ្ដាញសង្គម X លោក Rubio បាននិយាយថា «យើងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងត្រួតពិនិត្យ និងតាមដានយ៉ាងសំខាន់របស់ IAEA និងសូមសរសើរលោកអគ្គនាយក និង IAEA ចំពោះការយកចិត្តទុកដាក់ និងវិជ្ជាជីវៈរបស់ពួកគេ»។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីសភាអ៊ីរ៉ង់បានហាមប្រាមលោក Grossi មិនឲ្យចូលទៅក្នុងប្រទេសរបស់ខ្លួន និងបានបដិសេធរាល់ការឃ្លាំមើលរបស់ IAEA នៅឯរោងចក្រនុយក្លេអ៊ែរ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi បានទទូចថា ការត្រួតពិនិត្យនៅទីតាំងនុយក្លេអ៊ែរគឺ«គ្មានប្រយោជន៍» ហើយអាចមានចេតនាអាក្រក់។ លោកបានលើកឡើងថា «យើងនឹងមិនអនុញ្ញាតឲ្យទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិដំឡើងកាមេរ៉ានៅកន្លែងនុយក្លេអ៊ែររបស់យើងទេ ហើយប្រធានទីភ្នាក់ងារនេះនឹងត្រូវបានហាមឃាត់មិនឲ្យចូលប្រទេស»។
សូមជម្រាបថា លោក Grossi ធ្លាប់បានព្រមានកាលពីសប្ដាហ៍មុនថា អ៊ីរ៉ង់អាចបន្តការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញដល់កម្រិតខ្ពស់ ក្នុងរយៈពេលតែប៉ុន្មានខែខាងមុខទៀតប៉ុណ្ណោះ បើទោះបីជាមានការខូចខាតថ្មីៗនេះធ្វើឡើងដោយការវាយប្រហារតាមអាកាសរបស់អាមេរិក និងអ៊ីស្រាអែលក៏ដោយ។
IAEA បានដើរតួនាទីដ៏សំខាន់ ក្នុងការត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អស់ជាច្រើនទសវត្សរ៍មកហើយ។ ក្នុងនាមជាអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ IAEA មានភារកិច្ចផ្ទៀងផ្ទាត់ថា សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់មានសន្តិភាព និងស្របតាមសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT) ដែលអ៊ីរ៉ង់បានចុះហត្ថលេខានៅឆ្នាំ១៩៧០៕

ដោយ៖ ឈាង
ចុចអាន៖ ប្រធាន IAEA៖ អ៊ីរ៉ង់អាចចាប់ផ្ដើមចម្រាញ់អ៊ុយរ៉ាញូមឡើងវិញនៅ«ប៉ុន្មានខែខាងមុខ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


