ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យ មានព្រំដែនជាប់ថៃ ២២៤ គីឡូម៉ែត្រ មានច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៣ ធ្វើទំនាក់ទំនងជាមួយប្រទេសថៃ
ខេត្តឧត្តរមានជ័យដែលស្ថិតនៅទិសឧត្តរមានចម្ងាយជាង ៤០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានច្រកទ្វារព្រំដែនអន្តរជាតិចំនួន ០៣ កន្លែង សម្រាប់ការធ្វើទំនាក់ទំនងនិងធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ។
ក្នុងនោះមានច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតនៅក្នុងក្រុងសំរោង ច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតនៅក្នុងស្រុកអន្លង់វែង និងច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ស្ថិតនៅក្នុងស្រុកបន្ទាយអំពិល។
បើតាមរដ្ឋបាលខេត្តឧត្តរមានជ័យ ច្រកទ្វារអន្តរជាតិទាំង ៣ នៅខេត្តឧត្តរមានជ័យភាគច្រើនបម្រើឲ្យគោលដៅសុខុមាលភាព និងទេសចរណ៍ច្រើនជាងគោលដៅសេដ្ឋកិច្ច។

ខេត្តឧត្តរមានជ័យ ជាខេត្តចុងក្រោយគេបង្អស់ដែលបានធ្វើសមាហរណកម្មបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃនាថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ១៩៩៨។ សេដ្ឋកិច្ចរបស់ខេត្តឧត្តរមានជ័យពឹងផ្អែកលើវិស័យសំខាន់ៗចំនួនបី រួមមានវិស័យកសិកម្ម (ផ្ដោតលើដំណាំកៅស៊ូ, ស្រូវ, ចេក, ស្វាយចន្ទី, ស្វាយកែវរមៀត និងដំឡូងមី។ វិស័យរ៉ (ផ្ដោតលើរ៉ែមាស រ៉ែត្បូង សំណរ និងរ៉ែធ្យូងថ្ម) និងវិស័យទេសចរណ៍ (ផ្ដោតលើទេសចរណ៍ ធម្មជាតិ, ទេសចរណ៍វប្បធម៌ និងតំបន់ប្រវត្តិសាស្ត្រចំនួន ១៤ ដែលជាកេរ្តិ៍ដំណែលដែលបន្សល់ទុកដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ)។

ជាខេត្តស្ថិតនៅតំបន់ដាច់ស្រយាល ការធ្វើដំណើរមកខេត្តឧត្តរមានជ័យ អាចធ្វើដំណើរតាមផ្លូវជាតិលេខ ៥ ចម្ងាយ ៤៦៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយឆ្លងកាត់ខេត្តចំនួន ៦ គឺខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងតាមផ្លូវជាតិលេខ ៦ មានចម្ងាយ ៤៤៧ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយធ្វើដំណើរឆ្លងកាត់ខេត្តចំនួន ៤ គឺ ខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប កាត់តាមស្រុកក្រឡាញ់ ឆ្ពោះមកកាន់ទីរួមខេត្តឧត្តរមានជ័យ។
ភូមិសាស្រ្តរបស់ខេត្តឧត្តរមានជ័យ មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តព្រះវិហារ ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ ខាងត្បូងជាប់នឹង ខេត្តសៀមរាប និងខាងជើងជាប់ជាមួយខេត្តចំនួន ៣ របស់ថៃ គឺមានខេត្តសុរិន្ទ ខេត្តបុរីរ៉ាំ និងខេត្តស៊ីសាកេត មានប្រវែងសរុប ២២៤ គីឡូម៉ែត្រ។
ខេត្តមានផ្ទៃដីសរុប ៦ ៨៤០,៩១គីឡូម៉ែត្រការ៉េ ចែកជា ០៥ស្រុក ក្រុង មាន២៤ ឃុំ-សង្កាត់ ស្មើនឹង ៣០៨ភូមិ និងមានប្រជាពលរដ្ឋសរុបចំនួន ២៦៤.៩៦៩នាក់ (សី ១៣០.៩៨៥នាក់) ស្មើនឹង ៦៤.៦៥៦ គ្រួសារ ក្នុងនោះប្រជាពលរដ្ឋភាគច្រើនប្រកបមុខរបរកសិកម្ម ផ្តោតសំខាន់លើដំណាំស្រូវ ដំឡូងមី ចេក ស្វាយចន្ទី ស្វាយកែវរមៀត ពោត សណ្ដែក និងអនុផលផ្សេងៗទៀត៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


