ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងពិនិត្យអណ្តូងទឹកស្អាត ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹត្តបណ្ឌិត
ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល លើកទឹកចិត្ត និងផ្តល់ស្បៀងអាហារ ព្រមទាំងពិនិត្យអណ្តូងទឹកស្អាត ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រមកម្ពុជា ជូនដល់កងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។

ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកស្រី បាន ស្រីមុំ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចផ្ទាល់ ជូនដល់កងកម្លាំងទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចការពារជាតិ ។ជាមួយគ្នានេះលោកស្រី ក៏បានអំពាវនាវ ឱ្យកងកម្លាំងទាំងអស់ បន្តរក្សាស្មារតីប្រុងប្រយ័ត្នខ្ពស់ គ្រប់ពេលវេលា ដើម្បីទប់ស្កាត់រាល់ការប៉ុនប៉ង រំលោភបំពានបូរណភាពទឹកដី ពីសំណាក់ជនខិលខូច។

លោកស្រីអភិបាលខេត្ត មានប្រសាសន៍បន្តថា បច្ចុប្បន្ននេះសភាពការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ មានស្ថានភាពឡើងកម្តៅខ្លាំង នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅចំណុចមុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ប៉ុន្តែកងកម្លាំងប្រដាប់អាវុធ របស់យើងនៅទីនោះ គឺចាំស្តាប់នូវបទបញ្ជា និងគោលការណ៍ពីមេបញ្ជាការ ពីប្រមុខរាជរដ្ឋាភិបាល ហើយបានតាំងចិត្តយ៉ាងម៉ឺងម៉ាត់ និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធគ្រប់ពេលវេលា បើមានករណីឈ្លានពានណាមួយ លើបូរណៈភាពទឹកដីប្រទេសកម្ពុជាយើង។

លោកស្រី បាន ស្រីមុំ ក៏បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទាំងអស់ ដែលនាយទាហាន និងពលទាហាន គ្រប់បណ្ដាអង្គភាពសម្រេចបាន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហាន ស្មោះត្រង់ លះបង់សាច់ស្រស់ ឈាមស្រស់ និងការខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធ្វើយ៉ាងណា ដើម្បីបម្រើ ឱ្យក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី ទុកជាកេរ្ត៍ប្រវត្តិសាស្រ្ត ជូនបងប្អូនកូនក្មួយជំនាន់ក្រោយ។

បន្ថែមពីនេះ លោកស្រី បាន ស្រីមុំ ក៏បានគូសបញ្ជាក់អំពី សារៈសំខាន់ នៃសុខភាព របស់កងកម្លាំង ដោយលោកស្រី បានណែនាំឱ្យយកចិត្តទុកដាក់ខ្ពស់លើអនាម័យខ្លួនប្រាណ និងបរិស្ថានរស់នៅ ដើម្បីចៀសវាងពីជំងឺផ្សេងៗ ជាពិសេសក្នុងស្ថានភាពអាកាសធាតុប្រែប្រួល។ លោកស្រី បានសង្កត់ធ្ងន់ថា សុខភាពល្អគឺជាកត្តាចាំបាច់សម្រាប់កងកម្លាំងក្នុងការបំពេញភារកិច្ចបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


