កីឡា
លោកស្រីអភិបាលខេត្តប៉ៃលិន ជំរុញមន្ទីរអប់រំខេត្តយកចិត្តទុកដាក់អភិវឌ្ឍវិស័យកីឡា
មន្ទីរអប់រំយុវជន និងកីឡា ខេត្តប៉ៃលិន បានរៀបចំការប្រកួតកីឡាបឋមសិក្សា-មធ្យមសិក្សា ប្រចាំឆ្នាំ ២០២៥-២០២៦ រយៈពេល ១០ ថ្ងៃដោយជោគជ័យ បន្ទាប់ពីដំណើរការប្រកួតតាំងពីថ្ងៃទី ២១ ខែមីនា និងបានបិទបញ្ចប់នៅព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។

ការប្រកួតកីឡាសិស្សបឋមសិក្សា-មធ្យមសិក្សា ប្រចាំឆ្នាំ ២០២៥-២០២៦ ធ្វើឡើងដើម្បីជំរុញវិស័យកីឡាក្នុងខេត្តឲ្យកាន់តែមានសកម្មភាពផុលផុស និងរីកចម្រើន ព្រមទាំងបង្កើនសាមគ្គីភាព មិត្តភាព និងសុខភាពសម្រាប់សិស្សានុសិស្សក៏ដូចជាមហាជន។
ថ្លែងក្នុងពិធីបិទស្ថិតនៅបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្តប៉ៃលិន លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានលើកឡើងថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យកីឡាគ្រប់ប្រភេទ ដែលធ្វើវិស័យកីឡានៅទូទាំងប្រទេស មានការរីកចម្រើនយ៉ាងខ្លាំង ឈានដល់ការទទួលសមិទ្ធផល ជាបន្តបន្ទាប់លើឆាកអន្តរជាតិ។ សមិទ្ធផលទាំងអស់នេះ គឺកើតចេញពីថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ដែលជាថ្ងៃ កំណើតទី២ របស់ប្រជាជនកម្ពុជា និងក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែល មិនអាចកាត់ថ្លៃបាន។

លោកស្រីអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ដូចជាសប្បុរសជននានា ដែលបានចូលរួម និងឧបត្ថម្ភគាំទ្រ ក្នុងការលើកស្ទួយវិស័យ កីឡាក្នុងខេត្ត ឱ្យមានការរីកចម្រើន។ ជាពិសេសបានផ្តល់ឱកាស ដល់សិស្សានុសិស្សបានបង្ហាញសមត្ថភាព ដើម្បីបង្កើនបទពិសោធ និងអភិវឌ្ឍសមត្ថភាព ឱ្យក្លាយជាកីឡាករ កីឡាការិនីដ៏ល្អ សម្រាប់ឆ្ពោះទៅការប្រកួតថ្នាក់ជាតិ។

ជាមួយគ្នានេះ លោក បាន ស្រីមុំ បានជម្រុញដល់មន្ទីរអប់រំ ត្រូវយកចិត្តទុកដាក់ទៅលើហេដ្ឋារចនាសម្ព័ន្ធកីឡា «ឱ្យមានច្រើនប្រភេទទៅតាមតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់សាលា»។ ប្រសិនបើទីលានមានស្រាប់ត្រូវថែរក្សា ជួសជុល និងកែលម្អ ត្រូវបណ្តុះបណ្តាលធនមនុស្ស អត្តពលិក ឱ្យចេះស្រលាញ់ចូលចិត្តលេងកីឡា ស្របទៅនឹងយុទ្ធសាស្ត្រកំណែទម្រង់លើផ្នែកអប់រំកាយ និងកីឡា ដោយយុវជនម្នាក់ត្រូវមានជំនាញកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត។
ជាមួយគ្នានេះ លោកស្រី បានផ្តាំផ្ញើដល់ប្អូនៗ ក្មួយៗ ក្រុមកីឡាករ កីឡាការិនីទាំងអស់ ត្រូវខិតខំប្រកួត តាមលក្ខណៈបច្ចេកទេស និងត្រូវមានសាមគ្គីភាព យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ព្រោះ ថាការប្រកួត តែងតែមានចាញ់ និងឈ្នះ ហើយជៀសមិនផុតពីការប៉ះពាល់គ្នាបន្តិចបន្តូចមិនខានឡើយ ជាពិសេសត្រូវជៀស ឱ្យឆ្ងាយ ពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដោយនាំគ្នាលេងកីឡាដើម្បីសុខភាព នឹងក្លាយខ្លួនជាទំពាំងស្នងឫស្សីសម្រាប់ ប្រទេសជាតិនាពេលអនាគត់ផងដែរ។

តាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានឱ្យដឹងថាការ ការប្រកួតចាប់ពីថ្ងៃទី២១ ដល់ ៣០ ខែមីនាឆ្នាំ២០២៦ ដោយសាលាចំនួន ២៧ ក្នុងនោះមានសាលាបឋមសិក្សាចំនួន ១៧ សាលា និងសាលាមធ្យមសិក្សាចំនួន ១០ សាលា ស្មើនឹងកីឡាករ ៩១២ នាក់ និងកីឡាការីនី ៤៤៦ នាក់។

លទ្ធផលផ្នែកបឋមសិក្សា
វិញ្ញាសាបាល់ទះនារី
- លេខ១៖ ក្រុមវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន
- លេខ២៖ ក្រុមវិទ្យាល័យហ៊ុន សែន សាលាក្រៅ
- លេខ៣៖ ក្រុមអនុវិទ្យាល័យ បយ៉ាខា
វិញ្ញាសាបាល់ទះបុរស
- លេខ១៖ ក្រុមវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន
- លេខ២៖ ក្រុមវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ
- លេខ៣៖ ក្រុមវិទ្យាល័យ ពន្លឺប៉ៃលិន។
លទ្ធផលផ្នែកមធ្យមសិក្សា
វិញ្ញាសាបាល់ទះនារី
- លេខ ១៖ ក្រុមវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន
- លេខ ២៖ ក្រុម វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ
- លេខ ៣៖ ក្រុមវិទ្យាល័យ សន្តិភាព។
វិញ្ញាសាបាល់ទាត់នារី
- លេខ ១៖ ក្រុម វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន
- លេខ ២៖ ក្រុម អនុវិទ្យាល័យ ភ្នំកុយ
- លេខ៣៖ ក្រុម អនុវិទ្យាល័យ ភ្នំយ៉ាត។
វិញ្ញាសាបាល់ទាត់បុរស
- លេខ១៖ ក្រុមវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន
- លេខ២៖ ក្រុមវិទ្យាល័យ មរតក ប៊ុន សុថា ផ្សារព្រំ
- លេខ៣៖ ក្រុមវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ



អត្ថបទ ៖ សេង សុវណ្ណារិទ្ធ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


