Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ និងមីយ៉ាន់ម៉ា ពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែន ចំពេលមានការបំពុលទន្លេ និងការឆបោក

បានផុស

នៅ

ប្រទេសថៃ និងមីយ៉ាន់ម៉ា បានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាព្រំដែន ដោយផ្តោតលើការបំពុលទន្លេ និងការប្រយុទ្ធប្រឆាំងនឹងការឆបោកឆ្លងព្រំដែន។

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់តំបន់ (RBC) លើកទី ៣៧ ក្នុងទីក្រុងឈៀងម៉ៃ (រូបភាព៖ The Irrawaddy)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​តំបន់ (RBC) លើក​ទី៣៧ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ឈៀងម៉ៃ​ប្រទេសថៃពី​ថ្ងៃ​ទី២ ដល់​ទី៤ ខែ​កក្កដា។

នៅក្នុងកិច្ចប្រជុំ មន្ត្រី​ថៃ​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​អំពី​ការ​បំពុល​​លោហធាតុ​​ធុន​ធ្ងន់​នៅ​ទន្លេ​ Kok និង​ Sai ដែល​បង្ក​ឡើង​ដោយ​ការ​ជីក​យក​រ៉ែ​មាស​ដែល​គ្មាន​ការ​គ្រប់គ្រង​ត្រឹមត្រូវនៅ​ជិត​ព្រំដែន។ ទឹកសំណល់ដែលមានជាតិសំណ និងអាសេនិច បានធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងប្រព័ន្ធអេកូឡូស៊ីប្រទេសទាំងសងខាង។

ទាក់ទងបញ្ហានេះ ប្រទេសមីយ៉ាន់ម៉ាបានយល់ព្រមក្នុងការពិភាក្សាបន្ថែមទៀតដើម្បីស្វែងរកដំណោះស្រាយរួមគ្នាមួយក្រោមក្របខណ្ឌ RBC។ ប្រទេសទាំងពីរក៏បានសន្យាថានឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការបោកប្រាស់តាមអ៊ីនធឺណិតឆ្លងដែនផងដែរ។

(រូបភាព៖ The Nation)

ទោះបីជាទឹកទន្លេ Kok មិនត្រូវបានប្រើប្រាស់ច្រើនសម្រាប់ការធ្វើកសិកម្មក៏ដោយ ការធ្វើតេស្តទឹកនាពេលថ្មីៗនេះបង្ហាញថា បរិមាណលោហធាតុគ្រោះថ្នាក់នៅក្នុងទឹកបានធ្លាក់ចុះ​ក្រោម​កម្រិតសុវត្ថិភាពហើយ។ លើសពីនេះក្រុមវិស័យឯកជនមួយក្រុមបានដាក់ញត្តិទៅរដ្ឋាភិបាលថៃឱ្យចាត់វិធានការកាន់តែខ្លាំង រួមទាំងការត្រួតពិនិត្យប្រតិបត្តិការរុករករ៉ែដោយសហការជាមួយស្ថានទូតចិន ដោយលើកឡើងពីបញ្ហាសុខភាព បរិស្ថាន និងសេដ្ឋកិច្ច។

គួរបញ្ជាក់ថាកិច្ចសហប្រតិបត្តិការនេះក៏ធ្វើឡើងចំពេលមានភាពតានតឹងនៅព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ រួមជាមួយនឹងការកើនឡើង​ការ​វាយប្រហាររវាងរបបយោធាមីយ៉ាន់ម៉ាជាមួយក្រុមប្រដាប់អាវុធនានានៅតាមព្រំដែនរវាងប្រទេសថៃនិងមីយ៉ាន់ម៉ាផងដែរ៕

(រូបភាព៖ The Nation)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម