ព័ត៌មានអន្ដរជាតិ
គណបក្សក្រៅរដ្ឋាភិបាលថៃធ្វើសកម្មភាពកាន់តែខ្លាំង ទាមទារឲ្យរំលាយសភា
ខណៈពេលដែលអនាគតរបស់គណបក្សភឿថៃដឹកនាំរដ្ឋាភិបាលចម្រុះនៅមិនទាន់ច្បាស់លាស់ សមាជិកសភាគណបក្សក្រៅរដ្ឋាភិបាលថៃជាបន្តបន្ទាប់បានចេញមកអះអាងពី ការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីមកគណបក្សផ្សេង សម្រាប់ដឹកនាំរដ្ឋាភិបាលចម្រុះក្នុងពេលខាងមុខ ដើម្បីឈានទៅរំលាយសភាតែម្តង។

អ្នកនាង សិរីកាន់យ៉ា តាន់សាគុន (Sirikanya Tansakun) អនុប្រធានគណបក្សប្រឆាំង ត្រូវបានស្រង់សម្តីដោយសារព័ត៌មានថៃ បាននិយាយកាលពីថ្ងៃសុក្រថា គណបក្សក្រៅរដ្ឋាភិបាល គឺគណបក្សប្រជាជន (People’s Party) នឹងគាំទ្រមេដឹកនាំគណបក្ស Bhumjaithai គឺលោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រី ប្រសិនបើជម្លោះនយោបាយគ្មានការធានាដំណោះស្រាយបញ្ចប់ទេនោះ។
អ្នកនាង សិរីកាន់យ៉ា៖«ប្រសិនបើលក្ខខណ្ឌទាំងនេះត្រូវបានបំពេញ ពួកយើងត្រៀមខ្លួនបោះឆ្នោត យល់ព្រម ដើម្បីបើកផ្លូវចេញសម្រាប់ប្រទេស ហើយទីបំផុតឈានដល់ការរំលាយសភា។ វាប្រហែលជាមិនកើតឡើងឆាប់ៗនេះទេ សូមឆ្លងកាត់ដំណាក់កាលនៃការដោះស្រាយបញ្ហាផ្សេងៗជាមុនសិន។ ប៉ុន្តែសភាគួរតែរំលាយមុនដំណាច់ឆ្នាំនេះ»។
លទ្ធភាពនៃការរំលាយសភារបស់ប្រទេសថៃនៅមុនផុតអាណត្តិអាចកើតឡើងក្នុងកម្រិតមួយខ្ពស់ សូម្បីនាយករដ្ឋមន្ត្រីស្តីទី លោក ភុមថាំ វិច្ឆាយ៉ាឆៃ ដែលទើបចូលកាន់តួនាទីកាលពីថ្ងៃព្រហស្បតិ៍ ក៏បានបង្ហាញពីលទ្ធភាពនៃការរំលាយសភាស្ថិតក្រោមអំណាចគ្រប់គ្រងរបស់លោក។

សមាជិកសភានៃគណបក្សក្រៅរដ្ឋាភិបាលចម្រុះថៃ ដូចជាមកពីគណបក្សប្រជាជន ដែលជាអតីតគណបក្សឆ្ពោះទៅមុខដ៏ធំមានសមាជិកសភារហូតដល់ជាង១៤០ គណបក្សភូមិចៃថៃ មានសមាជិកសភា៦៩ និងគណបក្សច្រើនទៀត ដែលមានសមាជិកសភាសរុបស្ទើរតែប្រហាក់ប្រហែលសមាជិកសភាក្នុងរដ្ឋាភិបាលចម្រុះ បានតស៊ូមតិកាន់តែខ្លាំងទាមទារឲ្យមានការំលាយសភា ដើម្បីបញ្ចៀសរដ្ឋប្រហារយោធា ដែលធ្វើឲ្យប្រទេសថៃវិលទៅរកការគ្រប់គ្រងដោយយោធាជាថ្មី៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


