ព័ត៌មានជាតិ
ប្រាប់ដល់កម្ពុជាថ្មី បន្ថែមពីទុរេន កម្ពុជាត្រៀមនាំចេញផលកសិកម្មសំខាន់ពីរមុខទៀតទៅទីផ្សារប្រទេសចិន
ស្បែកក្រពើ និងសំបុកត្រចៀកចាំ កំពុងរង់ចាំការអនុញ្ញាតនាំចេញទៅទីផ្សារប្រទេសចិន បន្ទាប់ពីទុរេនស្រស់របស់កម្ពុជាត្រូវបានអគ្គរដ្ឋបាលគយចិន (GACC) អនុញ្ញាតឱ្យនាំចេញទៅទីផ្សារប្រទេសចិនដោយផ្ទាល់។ នេះបើតាមលោក ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មប្រាប់សារព័ត៌មានកម្ពុជាថ្មីនៅរសៀលនេះ ក្រោយកម្ពុជាទទួលបានភ្លើងខៀវក្នុងការនាំចេញទុរេនស្រស់ទៅទីផ្សារប្រទេសចិនបន្ថែមពីលើទំនិញកសិកម្មជាច្រើនមុខទៀត។
លោក ឃឹម ហ្វីណង់ បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា ក្រៅពីកសិផល ក៏មានផ្នែកវិស័យព្រៃឈើ និងវិស័យជលផលដែលមានស្បែកក្រពើ និងសំបុកត្រចៀកកាំ ដែលជាផលិតផលដ៏សំខាន់របស់កម្ពុជាកំពុងរង់ចាំ ដើម្បីឈាននាំចេញទៅទីផ្សារចិន ស្របតាមពិធីសារដែលបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកម្ពុជា។
ពាក់ព័ន្ធផលកសិកម្ម បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម មកដល់បច្ចុប្បន្ននេះ មានទំនិញកសិកម្មរបស់កម្ពុជាចំនួន ៩ មុខ ដែលទទួលបានការអនុញ្ញាតិនាំចេញទៅទីផ្សារប្រទេសចិន ដែលក្នុងនោះរួមមានផ្លែទុរេនស្រស់ អង្ករនិងកញ្ចុងអង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន ម្រេច និងផ្លែដូង៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


