Connect with us

ព័ត៌មានជាតិ

ក្រុម​កីឡា​ក្រសួង​មហាផ្ទៃ​ ដណ្ដើម​បាន​កិត្តិយស​យ៉ាងធំធេង​ជូន​កម្ពុជា​ឈ្នះ​មេដាយ​សរុប​ ៦២​គ្រឿង​

បានផុស

នៅ

ក្រុម​កីឡា​ក្រសួង​មហាផ្ទៃ​ ដណ្ដើម​បាន​កិត្តិយស​យ៉ាង​ធំធេង​ជូន​ប្រទេស​កម្ពុជា​ដោយ​ឈ្នះ​មេដាយ​សរុប​ ៦២​គ្រឿង​ មាស២២​ ប្រាក់​២២​ និង​សំរឹទ្ធ១៨ ពី​ព្រឹត្តិការណ៍​កីឡា​កីឡា​នគរបាល​ និង​កងពន្លត់​អគ្គិភ័យ​ពិភពលោក​ លើកទី២១​ (the 21st World Police and Fire Games) នៅ​សហរដ្ឋអាមេរិក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​ក្រុមកីឡាក្រសួងមហាផ្ទៃ​មក​ដល់កម្ពុជា

លោក​ សរ សិទ្ធិ​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រតិភូ​ បាន​ឲ្យ​ដឹង​ថា​ បេសកកម្ម​ចូលរួមការ​ប្រកួត​កីឡា​នគរបាល​ និង​កងពន្លត់​អគ្គិភ័យ​ពិភពលោក​ លើកទី២១​ នេះ​ក្រុម​កីឡា​ក្រសួង​មហាផ្ទៃ​បាន​នាំ​មក​នូវ​ជ័យជម្នះ​យ៉ាង​ជោគជ័យ​ធំធេងជូន​ប្រទេស​កម្ពុជា។​

លោក​ សរ សិទ្ធិ

បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​គឺ​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះមាន​ ៧​ប្រទេស​ផង​ដែរ​ សម្រាប់​កម្ពុជា​បើ​ប្រៀបធៀប​គឺ​ឈ្នះ​មេដាយ​បាន​ច្រើន​ជាង​ប្រទេស​ដែល​ចូលរួម​ទាំង​នោះ។​ ប្រតិភូ​ខាង​លើ​នេះ​មើល​ថា​ក្រុម​កីឡា​នគរបាល​កម្ពុជា​មាន​សមត្ថភាព​រីកចម្រើន​ប្រកួត​ដោយ​បច្ចេកទេស​ខ្ពស់​ យល់​ដឹង​ពី​ច្បាប់​នៃ​ការ​ប្រកួត​ និង​មាន​ស្មារតី​តស៊ូ​ខ្លាំង​ក្លា​ជម្នះ​ដើម្បី​ស្វែង​រក​មេដាយ​ជូន​ជាតិមាតុភូមិ។​

ទិដ្ឋភាព​ក្រុមកីឡាក្រសួងមហាផ្ទៃ​មក​ដល់កម្ពុជា

បញ្ជាក់​ដែរ​ថា​ ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ សរុប​៥២​នាក់​បាន​វិលត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​បន្ទាប់​ពី​បញ្ចប់​បេសសកម្ម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២១ ( the 21st World Police and Fire Games) ​នៅ​សហរដ្ឋអាមេរិក​ ចាប់​ពី​ថ្ងៃ​ទី២៧​ មិថុនា​ ដល់​ ៦​ កក្កដា​ ឆ្នាំ​២០២៥​ នេះ៕​

អត្ថបទដោយ​៖ នួន​ ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ ម៉ោង មុន

អាជ្ញាធរ​​នឹងប្រើ​ច្បាប់​រដ្ឋបាល បើពលរដ្ឋ៣គ្រួសារមិនព្រមទទួលសំណង​ជាង​៣លាន​ដុល្លារ​ ពីការសាងសង់ស្ពានឆ្លង​កាត់​ទន្លេ​បាសាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថ្ងៃ៩ខែកក្កដា! ផែនដីវិលលឿន ធ្វើឲ្យថ្ងៃខ្លីបំផុតជាប្រវត្តិសាស្រ្ត

ព័ត៌មានជាតិ១៩ ម៉ោង មុន

ចោទឧកញ៉ា កុក អាន ដោយភ្ជាប់នឹងសម្ដេចតេជោ ជាល្បិចកលដ៏ស្មោគគ្រោករបស់ថៃ ដើម្បីរកលេសបង្ខូចឈ្មោះកម្ពុជាប៉ុណ្ណោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ដំណាំសណ្ដែកខៀវ កំពុងមានទីផ្សារខ្លាំង មួយគីឡូក្រាមមានតម្លៃរហូតដល់៣២០០រៀលឯណោះ

កីឡា២១ ម៉ោង មុន

នេះ​បញ្ជីឈ្មោះក្រុមបាល់ទះកំពូល​ទាំង ៥ ក្នុង​​ពាន SEA V League

Sokha Hotels

ព័ត៌មានពេញនិយម