ព័ត៌មានជាតិ
ចូលរួមត្រេកអរ ប្អូនស្រី វី ឌីណែត បានត្រឡប់ទៅផ្ទះវិញហើយ
ប្អូនស្រីរបស់តារាចម្រៀងកញ្ញា វី ឌីណែត ដែលបានឆ្លងជំងឺកូវីដ-១៩ដែរនោះ ពេលនេះបានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះហើយ បន្ទាប់ពីសម្រាកព្យាបាលជាច្រើនថ្ងៃកន្លងមក។
តារាចម្រៀងស្រីកញ្ញា វី ឌីណែត បានបង្ហាញអារម្មណ៍រំភើប និងត្រេកអរខ្លាំង ក្រោយទទួលដំណឹងថាប្អូនស្រីរបស់ខ្លួនបានជាសះស្បើយពីជំងឺកូវីដ-១៩ និងត្រូវបានអនុញ្ញាតិឲ្យវិលត្រឡប់មកផ្ទះវិញ តែបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត។

យ៉ាងណាមិញ បើតាមការកត់សម្គាល់ គេឃើញតារាចម្រៀងកញ្ញា វី ឌីណែត តែងតែបង្ហាញពីអារម្មណ៍សោកសៅផងដែរ ខណ:ដែលនាងនិងក្រុមគ្រួសារត្រូវបាត់បង់អ្នកម្តាយជាទីស្រលាញ់ដែលស្លាប់ដោយសារជំងឺកូវីដ-១៩។
សូមជម្រាបដែរថាកញ្ញា វី ឌីណែត បច្ចុប្បន្នកំពុងបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅសណ្ឋាគារសុខាបន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ-១៩ ចំណែកបងស្រីនាងម្នាក់ទៀត ដែលមានផ្ទៃពោះជាង៧ខែឆ្លងកូវីដ-១៩ដែរ ក៏កំពុងសម្រាកព្យាបាលជំងឺផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


