កីឡា
ព្រឹត្តិការណ៍ វី-អាកទីវ អារាមគុនខ្មែរ នៅសៀមរាប ទទួលបានការគាំទ្រភ្លូកទឹក-ដី
ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏សំខាន់ “វី-អាកទីវ អារាមគុនខ្មែរ” បានបើកទំព័រថ្មីលើទឹកដីខេត្តសៀមរាប ដោយទទួលបានការចូលរួម និងគាំទ្រយ៉ាងច្រើនកុះករពីបងប្អូនប្រជាពលរដ្ឋ និងអ្នកស្នេហាវិស័យកីឡាគុនខ្មែរ។ ទិដ្ឋភាពនេះបានបង្ហាញយ៉ាងច្បាស់ពីសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងចំពោះកីឡាជាតិខ្មែរយើង។

កម្មវិធី វី-អាកទីវ អារាមគុនខ្មែរ មិនត្រឹមតែជាព្រឹត្តិការណ៍ប្រកួតប៉ុណ្ណោះទេ តែត្រូវបានចាត់ទុកជាវេទិកាដ៏សំខាន់ក្នុងការបណ្ដុះបណ្ដាល និងបង្កើត ធនធានកីឡាករ កីឡាការិនីថ្នាល ប្រកបដោយគុណភាពនៅក្នុងវិស័យប្រដាល់គុនខ្មែរ។ គោលបំណងចម្បងគឺដើម្បីជំរុញឲ្យគុនខ្មែរកាន់តែរីកចម្រើន និងល្បីល្បាញនាពេលអនាគត។

ព្រឹត្តិការណ៍នេះនឹងបន្តការប្រកួតដ៏ពិសេសរបស់ខ្លួននៅ ថ្ងៃពុធ ទី៩ ខែកក្កដា ឆ្នាំ២០២៥ នេះ ចាប់ពីម៉ោង ៦ល្ងាចតទៅ។ ការប្រកួតនឹងប្រព្រឹត្តទៅនៅបរិវេណ វត្តឈូកត្រសាលរស្មីមានជ័យ ភូមិបុស្ស ឃុំខ្នាពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។

ភាពជោគជ័យនៃព្រឹត្តិការណ៍នេះ ក៏មានវត្តមានពីការចូលរួមគាំទ្ររបស់ ភេសជ្ជៈកីឡា វី-អាកទីវ ដែលជាផលិតផលដំបូងគេរបស់ប្រទេសកម្ពុជា ផលិតដោយក្រុមហ៊ុន វឌ្ឍនៈ។ ភេសជ្ចៈកីឡា វី-អាកទីវ សម្បូរទៅដោយវីតាមីន ជាតិរ៉ែ មានជាតិស្ករតិច ហើយអាចរក្សាតុល្យភាពជាតិទឹកបានយូរ ជាពិសេសអាចជួយអោយអ្នកលេងកីឡាមានសុខភាពល្អ។ វី-អាកទីវ តែងតែដើរតួនាទីជាអ្នកឧបត្ថម្ភធំ និងជាកម្លាំងចលករដ៏សំខាន់ក្នុងការគាំទ្ររាល់សកម្មភាពកីឡា ជាពិសេសគឺការគាំទ្រដល់ថ្នាលបណ្ដុះបណ្ដាលកីឡាគុនខ្មែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធី វី-អាកទីវ អារាមគុនខ្មែរ នឹងបន្តដំណើរដ៏វែងឆ្ងាយទៅតាមបណ្តា ២៥ខេត្តក្រុង ទូទាំងប្រទេសកម្ពុជា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលបាននូវការទស្សនា និងគាំទ្រដោយផ្ទាល់៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន