ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌ ៧ មករា ចុះណែនាំការដ្ឋានសំណង់ភោជនីយដ្ឋាន«ថ្មដា» ១ កន្លែង សង់រំលោភលំហផ្លូវសាធារណៈ
អាជ្ញាធរខណ្ឌ ៧ មករា បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងណែនាំធ្វើកិច្ចសន្យា ក្រោយការដ្ឋានសំណង់ ១ កន្លែង របស់ភោជនីយដ្ឋាន«ថ្មដា» បានបណ្ដុះសរសៃដែក រំលោភលើលំហផ្លូវសាធារណៈ ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណភាព។

ប្រតិបត្តិការចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យានេះ បានធ្វើឡើងចំនួន ២ លើក កាលពីរសៀលថ្ងៃទី ៩ និងព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ ដោយមានការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា ចាត់ឲ្យ លោក ណុប វណ្ណា នាយករងរដ្ឋបាល ដឹកនាំជំនាញពាក់ព័ន្ធ ប្រធានការិយាល័យរៀបចំដែនដីខណ្ឌ ចៅសង្កាត់ មេភូមិ និងមន្ត្រីជំនាញ ចុះផ្ទាល់មើលការដ្ឋាននោះ។

ក្នុងការចុះត្រួតពិនិត្យនេះដែរ មន្ត្រីជំនាញបានពិនិត្យឃើញជាក់ស្ដែង ដោយម្ចាស់សំណង់របស់ភោជនីយដ្ឋាន«ថ្មដា» បានបណ្ដុះសរសៃដែកធ្នឹមមកលើលំហផ្លូវសាធារណៈ បណ្ដោយ ១៣ ម៉ែត្រ និងទទឹង ១ ម៉ែត្រ ៦ តឹក ហើយម្ចាស់ការដ្ឋានបានសាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ឡើយ។

មន្ត្រីជំនាញ នៃការិយាល័យរៀបចំដែនដីខណ្ឌ ៧ មករា បានបញ្ជាក់ថា ក្រោយពិនិត្យឃើញការរំលោភ និងសាងសង់គ្មានលិខិតអនុញ្ញាតបែបនេះ មន្ត្រីជំនាញបានផ្អាកការសាងសង់ជាបណ្ដោះអាសន្ន ហើយម្ចាស់សំណង់ត្រូវសុំច្បាប់អនុញ្ញាតសាងសង់នៅសាលាខណ្ឌឲ្យបានត្រឹមត្រូវ។ បន្ថែមទៀតនោះ ឲ្យម្ចាស់សំណង់កាត់សរសៃដែកដែលបណ្ដុះចេញមករំលោភលំហផ្លូវសាធារណៈនេះចេញជាដាច់ខាត់។

អាជ្ញាធរបានបញ្ជាក់ថា ក្នុងករណីម្ចាស់ការដ្ឋានសំណង់មិនអនុវត្តតាមការណែនាំ និងកិច្ចសន្យារបស់រដ្ឋបាលខណ្ឌ ហើយនៅតែបន្តសាងសង់ ឬជួសជុលនោះ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការរដ្ឋបាល រាល់ការខូចខាត ឬបាត់បង់សម្ភារៈ មិនទទួលខុសត្រូវឡើយ៕
អត្ថបទ ៖ ម៉េង




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


