Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះសង្ឃ​ថៃ​ពាក់ព័ន្ធ​រឿង​អាស្រូវ​ផ្លូវ​ភេទ​ ប្រឈម​នឹង​ការ​ស៊ើប​អង្កេត​​កិបកេងលុយវត្ត

បានផុស

នៅ

ការិយាល័យព្រះពុទ្ធសាសនាជាតិរបស់ប្រទេសថៃ (NOB) និយាយថា ខ្លួនអាចនឹងចាត់វិធានការផ្លូវច្បាប់លើអតីតព្រះសង្ឃជាន់ខ្ពស់មួយចំនួនដែលពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទ ប្រសិនបើរកឃើញថាព្រះសង្ឃទាំងនោះបានលួច កិបកេងលុយវត្ត។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃទី១១ខែកក្កដា។

ពិធីផ្សឹកព្រះសង្ឃ (រូបភាព៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងអាស្រូវនេះធ្វើឲ្យមហាជនទូទាំងប្រទេសថៃមានការភ្ញាក់ផ្អើលពាក់ព័ន្ធនឹងស្ត្រីអាយុ ៣៥ឆ្នាំម្នាក់ដែលគេស្គាល់ថាជា «Golf» ត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងផ្លូវភេទជាមួយព្រះសង្ឃជាន់ខ្ពស់ថៃជាច្រើនអង្គ។

រហូតមកដល់ពេលនេះ ព្រះសង្ឃជាន់ខ្ពស់ចំនួន ៤អង្គបានលាចាកសិក្ខាបទដោយស្ម័គ្រចិត្ត បន្ទាប់ពីមានការលាតត្រដាងជាប់ពាក់ព័ន្ធជាមួយស្ត្រីនោះ។ ព្រះសង្ឃដែលលាចាកសិក្ខាបទទាំង​នោះ​រួម​មាន​ព្រះសង្ឃ​ថ្នាក់​ខ្ពស់​មក​ពី​វត្ត​ធំៗ​ក្នុង​ទីក្រុង​បាងកក ខេត្ត Saraburi និង ខេត្ត Chachoengsao​។ ប៉ូលិសសន្និដ្ឋានថា យ៉ាងហោចណាស់ព្រះសង្ឃប្រាំពីរ ឬប្រាំបីអង្គមានទំនាក់ទំនងផ្លូវភេទជាមួយ Golf ហើយខ្លះត្រូវបានគេរាយការណ៍ថាបានរត់គេចខ្លួន។

គួររម្លឹកថារឿងអាស្រូវនេះបានកើតឡើងបន្ទាប់ពីប៉ូលិសបានរកឃើញការផ្ទេរប្រាក់គួរឱ្យសង្ស័យពីវត្ត Tritossathep ក្នុងទីក្រុងបាងកកទៅកាន់ Golf។ ព្រះសង្ឃ​ជាន់ខ្ពស់​មួយ​អង្គ​ដែល​ពាក់ព័ន្ធ​បាន​លាលែង​ពី​តំណែង​ស្ងាត់ៗ ហើយ​បាន​ភៀសខ្លួន​ទៅ​ប្រទេស​ឡាវ​។ ការវាយឆ្មក់លើផ្ទះរបស់ Golf បានរកឃើញរូបថត និងវីដេអូជាង៨០,០០០ នៅលើទូរស័ព្ទដៃរបស់នាង ដោយបង្ហាញពីការជួបគ្នាដ៏រ៉ូមែនទិក និងការរួមភេទរបស់នាងជាមួយព្រះសង្ឃ។

(រូបភាព៖ Bangkok Post)

ទោះបីជាមានភស្តុតាងគួរឱ្យភ្ញាក់ផ្អើលក៏ដោយ ក៏មិនទាន់មានចំណាត់ការផ្លូវច្បាប់ជាផ្លូវការនៅឡើយទេ ព្រោះមិនទាន់មានពាក្យបណ្តឹងជាផ្លូវការ ខណៈច្បាប់​សាសនា​បច្ចុប្បន្ន​របស់ថៃមិន​ដាក់​ទោស​អតីត​ព្រះសង្ឃ ឬ​ឧបាសក​ពី​បទ​បំផ្លាញ​សាសនា​ទេ​ ពេល​ព្រះសង្ឃ​ត្រូវ​បាន​គេចាប់ផ្សឹក។

ជាការឆ្លើយតប នាយក NOB លោក Ittiporn Chan-iam គ្រោងនឹងស្តារឡើងវិញនូវ សេចក្ដីព្រៀងច្បាប់ដែលជាប់គាំងជាយូរមកហើយ ដែលនឹងពិន័យកាន់តែតឹងរ៉ឹងចំពោះអំពើខុសឆ្គងរបស់ព្រះសង្ឃ។ ច្បាប់ដែលបានស្នើឡើងរួមមានការជាប់ពន្ធនាគារពី ១ ឆ្នាំទៅ ៧ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១៤០,០០០ បាត (​៤៣២១ ដុល្លារ) សម្រាប់ព្រះសង្ឃដែលមានទោសពីបទរំលោភបំពានធ្ងន់ធ្ងរ និងការដាក់ទណ្ឌកម្មស្រដៀងគ្នាចំពោះពួកឧបាសកដែលប្រព្រឹត្តអំពើផ្លូវភេទដោយចេតនាជាមួយព្រះសង្ឃ។ ច្បាប់នេះក៏ផ្តោតលើព្រះសង្ឃដែលបញ្ឆោតអ្នកគោរពឲ្យជឿលើជំនឿអរូបីមិនសមហេតុផលផងដែរ។

អ្នកគាំទ្រច្បាប់ថ្មី ដូចជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ Nipit Intarasombat និយាយថា ច្បាប់ព្រះសង្ឃថៃបច្ចុប្បន្នមិនរឹងមាំគ្រប់គ្រាន់ដើម្បីការពារកេរ្តិ៍ឈ្មោះព្រះពុទ្ធសាសនាថៃនោះទេ។ ពួកគេជឿថា ការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងគឺចាំបាច់ដើម្បីបញ្ឈប់រឿងអាស្រូវនាពេលអនាគត និងរក្សាការគោរពសាសនានៅក្នុងប្រទេសថៃ៕

(រូបភាព៖ Bangkok Post)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៨ នាទីutes មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម២៩ នាទីutes មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរមីន ទាត់ចោលការផ្សាយរបស់ថៃ និងបញ្ជាក់ថា «កម្ពុជាមិនបានដាក់មីនថ្មីឡើយ»

កីឡា២ ម៉ោង មុន

លោក អាំង សិរីពិសិដ្ឋ បង្ហាញ​ការ​ហត់​នឿយ​​នឹង​​បាល់ទះ ចង់​យក​ពេល​វេលា​ដើម្បី​គ្រួសារ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម