Connect with us

កីឡា

ល្ងាច​នេះ ជប៉ុន ប៉ះ ក្រុម​កំពូល​តារាង ខណៈ ប្រេស៊ីល និង អ៉ីតាលី ឡើងវគ្គ ៨ក្រុមមុនគេ

បានផុស

នៅ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ ប្រេស៊ីល និង អ៉ីតាលី បាន​កក់​កៅ​ ឡើង​ទៅ​កាន់​វគ្គ ៨ ក្រុម​ចុង​ក្រោយ ក្នុង​លីគ​បាល់ទះ​ជម្រើស​ជាតិ​ពិភព​លោក FIVB Men’s Volleyball Nations League ឆ្នាំ ២០២៥ ហើយ បន្ទាប់​ពី​ធ្វើ​បាន​ល្អ​ដូច​គ្នា។

ក្រុម​ប្រេស៊ីល
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួតលើក​ទី ១០ កាល​ពី​យប់​ថ្ងៃ​ទី​១៧ ខែ​កក្កដា អ៉ីតាលី បាន​យក​ឈ្នះ ក្រុម​ឡើង​ជើង​ អ៊ុយក្រែន ដោយ​លទ្ធផល ៣-២ ដើម្បី​បង្កើត​កំណត់​ត្រា​ឈ្នះ ៨ និង​ចាញ់ ២ រក​បាន ២២ ពិន្ទុ ឈរ​ចំណាត់​ថ្នាក់​លេខ ២ កក់​កៅ​ឡើង​ទៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ។

ក្រុម​អ៉ីតាលី

ចំណែក​ ប្រេស៊ីល វិញ ទើប​តែ​ឆ្លង​កាត់ ៩ ប្រកួត ប៉ុន្តែ​បាន​កក់​កៅ​អី ឡើង​វគ្គ ៨ ក្រុម​ចុង​ក្រោយមុន​គេ បន្ទាប់​ពី​ឈ្នះ ៨ និង​ចាញ់ ១ ​ជា​ក្រុម​តែ​ ១ គត់ ដែល​បានចាញ់​តែ​ ១ លើក។

ក្រុម​ជប៉ុន

ជា​មួយ​គ្នា​នេះ ជប៉ុន បាន​​វាយ​បក អាហ្សង់ទី ដើម្បី​យក​ឈ្នះ ដោយ​លទ្ធផល ៣-២។ អាហ្សង់ទីន បាន​ឈ្នះ ២​ សិត​ដំបូង ប៉ុន្តែ ៣ សិតចុង​ក្រោយ ជប៉ុន ជា​អ្នក​ឈ្នះ ដូច្នេះ ជប៉ុន ឈ្នះ ​៧ និង​ចាញ់ ៣ ប៉ុន្តែ​មិន​ទាន់​កក់​កៅ​អី​ឡើង​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ទេ។

ក្រុម​គុយបា

ការ​ប្រកួត​លើក​ទី ១១ វេលា​ម៉ោង ៥:២០​នាទី ល្ងាច​ថ្ងៃ​ទី​១៨ ខែ​កក្កដា​នេះ ជប៉ុន ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​កំពូល​តារាង​ ប្រេស៊ីល ដែល​ជា​ការ​ប្រកួត​មួយ​ដ៏​លំបាក​បំផុត​សម្រាប់​ម្ចាស់​ផ្ទះ​ជប៉ុន។ ទោះ​បី​ជា​យ៉ាង​ណា ប្រេស៊ីល បាន​ជាប់​ទៅ​វគ្គ​បន្ត​ហើយ ដូច្នេះ​អាច​ជា​ការ​ប្រកួត​មួយ​តាមបច្ចេកទេស ឬ​សន្សំ​កម្លាំង​​ដើម្បី​កុំ​ឲ្យ​កីឡាករ​មាន​បញ្ហា​របួស​ខ្លះ។

ក្រុម​ប៉ូឡូញ
តារាង​ចំណាត់​ថ្នាក់

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម