ព័ត៌មានជាតិ
រដ្ឋមន្ត្រីព័ត៌មាន នេត្រ ភក្រ្តា ទទួលបានពានរង្វាន់ «បេសកជនពិសេស នៃសុចរិតភាពព័ត៌មាន»
រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក នេត្រ ភក្ត្រា ទទួលពានរង្វាន់ បេសកជនពិសេស នៃសុចរិតភាពព័ត៌មាន ពីវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក (AIBD) ក្នុងសន្និសីទកំពូល ប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ (20th Asia Media Summit) ក្រោមប្រធានបទ “អបអរសាទរពីរទសវត្សរ៍ នៃឧត្តមភាព និងលើសពីនេះ” នៅសណ្ឋាគារសុខាសៀមរាប នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក នេត្រ ភក្រ្តា អរគុណដល់ភាគីស្រីលង្ការដែលបានផ្ដល់ពានរង្វាន់នេះ។ លោកនេត្រ ភក្ត្រា ចាត់ទុកការផ្ដល់ពានរង្វាន់នេះ ថាជាកត្តាមួយសម្រាប់ជំរុញមួយបន្ថែមទៀត ឲ្យកម្ពុជាចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយបន្ថែមទៀត នៅក្នុងឆាកតំបន់ និងពិភពលោក។

មុនកាន់តំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងអាណត្តិរដ្ឋាភិបាលនីតិកាលទី៧ លោក នេត្រា ភក្រ្តា ឆ្លាប់ជាអ្នកជំនាញសារព័ត៌មាន ដែលប្រកបដោយបទពិសោធ និងចំណេះដឹង ហើយមានភាពប៉ិនប្រសប់លើការបណ្ដុះបណ្ដាលធនធានមនុស្ស។ លោក បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួនពីរ គឺបរិញ្ញាបត្រផ្នែកភាសាបារាំង និងបរិញ្ញាបត្រផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយលោក ក៏ធ្លាប់បានទៅសិក្សានៅបារាំងផងដែរ។ រដ្ឋមន្ត្រី ក្រសួងព័ត៌មានរូបនេះ ក៏ធ្លាប់បំពេញការងារជាប្រធានផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាផងដែរ។ តាមរយៈការងារជាអ្នកនាំពាក្យឱ្យសាលាក្ដីខ្មែរក្រហម ក៏ដូចជាការងារនៅក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា តែងតែបានផ្ដល់កិច្ចសហការល្អជាមួយភាគីជាដៃគូ អង្គការជាតិ-អន្តរជាតិ ជាពិសេសអ្នកសារព័ត៌មាន ដើម្បីផ្ដល់នូវសេចក្ដីរាយការណ៍ ក៏ដូចជាកិច្ចសហប្រតិបត្តិការនានាលើកិច្ចការដែលលោកទទួលបន្ទុក។

ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅខែមេសា ឆ្នាំ២០២៥ លោក នេត្រ ភក្ត្រា បានបើកយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ក្នុងគោលដៅផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាជន ពិសេសនៅលើបណ្ដាញសង្គម ដើម្បីរួមគ្នា ទប់ស្កាត់ការរីកសាយភាយនៃព័ត៌មានក្លែងក្លាយនៅក្នុងសង្គមកម្ពុជា ពីព្រោះតែលោក យល់ថា ព័ត៌មានក្លែងក្លាយ ជាមូលហេតុដែលនាំពលរដ្ឋសម្រេចចិត្តខុស ហើយអាចឈាននាំឱ្យមានវិនាសកម្មធ្ងន់ធ្ងរ។
កាលពីឆ្នាំ២០២៤កន្លងទៅ ព័ត៌មានក្លែងក្លាយចំនួន ៣ ៦២១ ត្រូវបានកត់សម្គាល់ និងទប់ស្កាត់ដោយក្រសួងព័ត៌មាន ដែលមានលោក នេត្រ ភក្ត្រាជារដ្ឋមន្ត្រី ដើម្បីបញ្ចៀសបញ្ហាប្រឈមធ្ងន់ធ្ងរ។ ចំណែករយៈពេល៦ខែ ក្នុងឆ្នាំ២០២៥ ក្រសួងព័ត៌មាន បានកត់ត្រាព័ត៌មានក្លែងក្លាយបាន ១,៧៥៧។

តាមរយៈកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ បានជជែកពីបរិបទប្រព័ន្ធបញ្ញាសិប្បនិមិ្មត ឬAI ដែលបាននិងកំពុងជ្រៀតចូលទៅយ៉ាងជ្រៅក្នុងវិស័យព័ត៌មាន ដែលការណ៍័នេះ ធ្វើឱ្យពលរដ្ឋបែងចែកមិនដាច់រវាងមួយណាជាព័ត៌មានពិត ហើយមួយណាជាព័ត៌មានដែលបង្កើតឡើងដោយ AI។ ការណ៍នេះ បានបង្ហាញថាលោក បានចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅក្នុងប្រទេសកម្ពុជាផង នៅឆាកតំបន់ផង និងអន្តរជាតិផង ដែលជាក្ដីកង្វល់រួម៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


