ព័ត៌មានអន្ដរជាតិ
ថៃបង្កហេតុនិងផ្ទុះអាវុធមុន ប៉ុន្តែរំអែរំអួយធ្វើដូចជនរងគ្រោះនៅមុខអន្តរជាតិ
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub បានដើរតួធ្វើដូចខ្លួនជាជនរងគ្រោះក្នុងអំពើដែលយោធាថៃជាអ្នកបង្កហេតុ ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសកម្ពុជា បន្ទាប់ពីការប៉ះទង្គិចគ្នារវាងកងកម្លាំងកម្ពុជានិងថៃ ដោយចោទកម្ពុជាថាបានវាយប្រហារលើជនលើជនស៊ីវិល។

សារព័ត៌មានThe Nation ផ្សាយថា លោក Jirayu បាននិយាយថា កងទ័ពភូមិន្ទថៃបានប្រាប់មជ្ឈមណ្ឌលព្រំដែនពិសេសមួយដោយចោទកម្ពុជាថា ទាហានកម្ពុជាបានបាញ់គ្រាប់រ៉ុក្កែត BM-21 និង RPG ជាច្រើនគ្រាប់ វាយប្រហារផ្ទះ និងមន្ទីរពេទ្យក្នុងទឹកដីថៃ ស្រុក Phanom Dong Rak ខេត្ត Surin បណ្ដាលឲ្យមានជនស៊ីវិលស្លាប់។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមដោយចោទកងកម្លាំងកម្ពុជាថា បានបង្កការប៉ះទង្គិចគ្នា តាមរយៈការបញ្ជូនយន្តហោះគ្មានមនុស្សបើក ចូលទៅក្នុងដែនអាកាសថៃ និងចាប់ផ្តើមការវាយប្រហារតាំងពីព្រឹកព្រលឹមទៅលើថៃ ខណៈដែលការពិតថៃជាអ្នកចាប់ផ្ដើមមុនទាំងអស់សោះ។
ថៃបានយកលេសនេះធ្វើជាការចោទប្រកាន់កម្ពុជាទាំងគ្មានមូលដ្ឋាន ថា កំណត់គោលដៅដោយចេតនាលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបានអំពាវនាវដល់សហគមន៍ពិភពលោកឱ្យថ្កោលទោសកម្ពុជាចំពោះការរំលោភលើបទដ្ឋានមនុស្សធម៌អន្តរជាតិ។ លើសពីនេះសារព័ត៌មានរបស់ថៃកំពុងសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួននិងដើរតួកំសត់ ក្រោយបើកការវាយប្រហារមកលើកម្ពុជាមុន។
សូមបញ្ជាក់ថា បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ភាគីកម្ពុជាមិនបានបើកការបាញ់ប្រហារទៅលើភាគីថៃមុននោះទេ ហើយក្រសួងការពារជាតិកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ កម្ពុជាអំពាវនាវឱ្យសមាជិកសហគមន៍អន្តរជាតិ ថ្កោលទោសដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពខុសច្បាប់របស់ថៃ ហើយត្រូវឱ្យភាគីថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលរបស់ថៃ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងជៀសវាងសកម្មភាពឈ្លានពានដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


