Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្ត Phrae របស់ថៃ​ប្រកាសអាសន្នទឹកជំនន់ និងបំណាក់ដី ខណៈភ្លៀងបន្តធ្លាក់ខ្លាំង

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) ថៃបានព្រមានអំពីទឹកជំនន់ភ្លាមៗ និងបំណាក់ដីនៅស្រុក Rong Kwang ខេត្ត Phrae ដោយសារភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃទី ២៧-២៨ ខែកក្កដា ខណៈខេត្តថៃស្ទើរពេញប្រទេសកំពុងជួបបញ្ហាអាកាសធាតុ។

កម្រិតទឹកជំនន់ក្នុងខេត្ត Phrae
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាជនថៃដែលរស់នៅក្នុងតំបន់ទំនាប និងជិតភ្នំ ក្នុងខេត្ត Phrae ត្រូវបានរួណែនាំឲ្យផ្លាស់ប្ដូរទៅកន្លែងខ្ពស់ ហើយត្រៀមខ្លួនដើម្បីជម្លៀសចេញប្រសិនបើចាំបាច់។ លើសពីនេះក៏តម្រូវឲ្យមានការត្រៀមតម្រូវការបន្ថែមលើមនុស្សចាស់ និងអ្នកផ្សេងទៀតដែលត្រូវការជំនួយពិសេស។ ស្របពេលជាមួយគ្នានេះក៏មានការព្យាករអំពីភ្លៀងធ្លាក់ខ្លាំងនៅតែបន្តធ្លាក់នៅក្នុងផ្នែកជាច្រើននៃប្រទេសថៃដល់ប៉ុន្មានថ្ងៃខាងមុខទៀត។

គួរបញ្ជាក់ថា ប្រទេសថៃកំពុងប្រឈមនឹងបញ្ហាអាកាសធាតុ ដូចជាភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និង ទឹកជំនន់ធ្ងន់ធ្ងរ ជាពិសេសខេត្តដែលជាប់នឹងដងទន្លេមេគង្គជាដើម។ កាលពីម្សិលមិញខេត្តថៃមួយដែរ គឺខេត្តNakhon Phanom បានប្រកាសអាសន្នទឹកជំនន់ដោយសារទឹកទន្លេមេគង្គហក់ឡើងខ្លាំងពេក ខណៈខេត្ត Nan របស់ថៃកំពុងមានទឹកជំនន់ធ្ងន់ធ្ងរវាយលុកមិនទាន់ស្រាកស្រាន្តនៅឡើយ៕

ទឹកជំនន់ក្នុងខេត្ត Nan ប្រទេសថៃឡើងដល់ ២ ម៉ែត្រ
ហាងកាហ្វេក្នុងខេត្ត​ Nan ប្រទេសថៃលិចទាំងស្រុង

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម